ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

រូបភាពនិងStatus របស់អ្នកទាំងអស់គ្នា រក្សាទុកនៅទីនេះ :) 
នេះជាកន្លែងផ្ទុកទិន្នន័យដ៏ធំមួយ របស់ហ្វេសប៊ុក នៅក្រុង Lulea ប្រទេសស៊ុយអែត - វាជាទីដាច់ស្រយ៉ាលមួយ ដែលមានថ្ងៃរះ ចាប់ពីម៉ោង ១០ព្រឹកទៅ និងលិចនៅម៉ោង ២រសៀល ជាមួយនឹង សីតុណ្ហភាព -30°C តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?


LifeStraw ជាឈ្មោះរបស់បំពង់តំរងច្រោះទឹក ដែលបានយកឈ្នះ ពានរង្វាន់ នៃការបង្កើតថ្មី ប្រចាំឆ្នាំ របស់ទស្សនាវដ្តី Time – LifeStraw មិនមានផ្ទុកនូវជាតិគីមីឡើយ ហើយក៏គ្មាន ថ្មសាក និង មិនមាន កន្លែងបត់ចុះឡើង ធ្វើអោយសឹករិចរិលនោះដែរ - វាអាច កំចាត់ចោល មេរោគក្នុងទឹក បានដល់ទៅ 99.99% ដែលជាជំនួយ ល្អបំផុតសំរាប់ អ្នកបោះជំរំ ជិះកង់ អ្នកធ្វើដំណើរកំសាន្ត អ្នកប្រមាញ់ ជាដើម -ល- និយាយរួម គឺពេលណាចាំបាច់ត្រូវការទឹកតែម្តង ។


នេះជាអាងហែលទឹក ដែលរក្សាទុកនៅក្នុង សារៈមន្ទីរសិល្បៈ សតវត្សទី21 ស្ថិតនៅទីក្រុង Kanazawa ប្រទេសជប៉ុន បង្កើត ដោយលោក Leandro Erlich - ផ្ទៃខាងលើមានទឹកកំពស់តែ 10-12 cm តែប៉ុណ្ណោះ នៅលើកញ្ចក់ មួយផ្ទាំងដោយអាចធ្វើអោយមើលទៅ ដូចជាអាងហែលទឹក ពិតប្រាកដអញ្ចឹង។


រូបចម្លាក់នេះ បង្កើតឡើងដោយវិចិត្រករ ជនជាតិបារាំង លោក Bruno Catalono ដែលវាមើលទៅដូចជារូបចម្លាក់នោះកំពុង អណ្តែតអញ្ចឹង ប៉ុន្តែបើយើងមើលអោយជិតទៅ យើងអាចដឹងថា ផ្នែកខាងលើ និង ផ្នែកខាងក្រោម មានការតភ្ជាប់គ្នា។


ភោជនីយដ្ឋាន ទឹកជ្រោះធ្លាក់ Lasassin ស្ថិតនៅ Villa Escudero Resort ក្នុងប្រទេស ហ្វីលីពីន ដោយភ្ញៀវអាច ទទួលទាន អាហារថ្ងៃត្រង់ បានយ៉ាងរីករាយ ជាមួយនឹងភាព ត្រជាក់ស្រួល ពីទឹកជ្រោះ ដែលហូរកាត់ ក្រោមជើងរបស់អ្នក - តើយល់យ៉ាងណាដែរ?


រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]