ចិន៖ គ្រូបង្រៀនម្នាក់នៅក្នុងប្រទេសចិន បានវាយទាត់សិស្សពីរនាក់នៅក្នុងថ្នាក់រៀន ខណៈពេលនៅចំពោះមុខសិស្សដទៃ កំពុងតែត្រូវបានមហាជនជាច្រើនធ្វើការរិះគន់ចំៗ ចំពោះទង្វើដ៏មិនសមស្របបែបនេះ។

យោងតាមសារព័ត៌មាន Beijing Time បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅពេលល្ងាច ក្នុងសាលារៀនមួយកន្លែងក្នុងខេត្តយូណាន កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ។

ពេលនោះលោកគ្រូម្នាក់នេះ បានដាក់ទោសសិស្សម្នាក់នេះ ដោយការវាយនិងទាត់ ព្រោះតែពួកគេហូបអាហារ និងនិយាយគ្នានៅពេលម៉ោងសិក្សា។

ជាក់ស្តែងយោងតាមវីដេអូខាងក្រោមបានបង្ហាញថា លោកគ្រូម្នាក់នេះបានហៅសិស្សពីរនាក់ឡើងមកខាងមុខ នៅចំពោះមុខសិស្សដទៃទៀត។ បន្ទាប់មក ស្រាប់តែគាត់បានវាយ ទះកំផ្លៀង បោចសក់ និងទាត់សិស្សយកតែម្តង។ ដែលទង្វើបែបនេះ បានធ្វើនៅចំពោះមុខសិស្សដទៃទៀតនៅក្នុងថ្នាក់ ហើយសិស្សដទៃទៀត មិនហ៊ាននិយាយនិងកម្រើកអ្វីទាំងអស់។

ក្រោយមក មិនយូរប៉ុន្មាន ក្រសួងអប់រំបានដឹងរឿងនេះ ហើយពួកគេនឹងដាក់ទោសលោកគ្រូម្នាក់នេះទៅតាមនិតិវិធីច្បាប់។

ចំណែកខាងសាលារៀនវិញ បានបញ្ឈប់ការងារលោកគ្រូនេះជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមទៀត។

បន្ថែមពីនេះទៀត ខាងសាលារៀនបានសន្យាចំពោះមហាជនថា ពួកគេនឹងព្យាយាមបណ្តុះបណ្តាលគ្រូបន្ថែមទៀត ដើម្បីទប់ស្កាត់ទង្វើបែបនេះដែលអាចនឹងកើតឡើងបានម្តងទៀតនាពេលអនាគត។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមចិនជាច្រើននាក់បានបញ្ចេញមតិថា៖

«ត្រូវចាំថា លោកជាគ្រូ មិនមែនជាចៅហ្វាយគេទេ។»

«មនុស្សធននេះ មិនសាកសមធ្វើជាគ្រូបង្រៀនគេទេ។»

«កាលពីខ្ញុំនៅរៀន មានគ្រូម្នាក់បានទាត់ខ្ញុំនៅចំពោះមុខសិស្សដទៃទៀតដែរ។ ខ្ញុំនៅតែចងចាំមុខគាត់ជានិច្ចមកដល់ពេលឥឡូវនេះ៕» 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពលោកគ្រូកំពុងតែវាយសិស្ស
រូបភាពលោកគ្រូកំពុងតែវាយសិស្ស
រូបភាពលោកគ្រូកំពុងតែវាយសិស្ស
រូបភាពលោកគ្រូកំពុងតែវាយសិស្ស

WARNING: GRAPHIC VIOLENCE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]