អេស្ប៉ាញ៖ ក្លិប Barcelona បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចំណាយលុយ ១០០លានផោន នាំយកកីឡាករឆ្នើម Marcus Rashford មកកាន់ទឹកដីអេស្ប៉ាញនារដូវក្តៅនេះ។ បច្ចុប្បន្ននេះ Rashford នៅសល់កិច្ចសន្យាជាមួយក្លិប Man UTD រយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលក្លិបបានព្យាយាមក្នុងការចរចាកិច្ចសន្យាថ្មីជាមួយរូបគេ ដោយសន្យាថានឹងតម្លើងប្រាក់ឈ្នួលរហូតដល់ ៣០០,០០០ផោនក្នុងមួយសប្តាហ៍ អមជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ផងដែរ។

កីឡាករ Marcus Rashford

យ៉ាងណាក្តី Marcus Rashford កំពុងមានការស្ទាក់ស្ទើរក្នុងការចុះកិច្ចសន្យាថ្មីជាមួយ Man UTD បន្ទាប់ពីក្លិបកំពុងមានភាពវឹកវរបន្ទាប់ពីរងបរាជ័យផ្ទួនៗគ្នា ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ បើយោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា ក្លិប Barcelona ទំនងជានឹងទាញយកផលប្រយោជន៍ពីចំណុចនេះ ដើម្បីបញ្ចុះបញ្ចូលទៅកាន់ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំខាងលើ៕

កីឡាករ Marcus Rashford (អាវក្រហម)
កីឡាករ Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]