ភ្នំពេញ៖ បច្ចុប្បន្នពិធីករដ៏មានប្រជាប្រិយភាព លោកជា វិបុល និងអ្នកនាង គង់ សុជាតិ ចាប់តាំងតែពីចាប់ដៃ សាងសុភមង្គលនឹងគ្នារួច ឃើញថាចំណងស្នេហារបស់អ្នកទាំង២កាន់តែផ្អែមល្ហែមនឹងគ្នា កាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

មកទល់នឹងពេលនេះពូកគេក៏ទទួលបានចំណងដៃ កូនស្រីម្នាក់ដែលមានភាពឆ្លាត គួរឲ្យស្រលាញ់យ៉ាងខ្លាំង ជាពិសេសនោះគឺក្មេងស្រីតូចរូបនេះ អាចចេញរកប្រាក់តាំងតែពីក្មេងឲ្យអ្នកម្តាយរបស់ខ្លួន ស្របពេលដែលតារារូបនេះ នាំកូនស្រីខ្លួនថតពាណិជ្ជកម្មជាច្រើន។

ខណៈពេលដែល រូបរាងរបស់កូនស្រីតារាទាំង២នេះ កាន់តែធំឡើងៗ នាងក៏កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ។ ដោយកាលពីពេលថ្មីៗនេះគ្រួសារតារាមួយនេះ បាននាំគ្នាដឹកដៃគ្នា ថតស្ពត ក្រោមសកម្មភាពយ៉ាងរីករាយបំផុត។

តាមរយៈសកម្មភាពនៅក្នុងការសម្តែង នៅក្នុងការថតស្ពតរបស់កូនស្រី បានធ្វើឲ្យលោកជា វិបុល ដែលជាឪពុក បានសរសើរដល់កូនពេញៗមាត់ ដែលបានសម្តែងនៅក្នុងនោះបានយ៉ាងល្អ មិនចាញ់អ្នកម្តាយប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ជា វិបុល និងគ្រួសារពេលថតស្ពត
ជា វិបុល និងគ្រួសារពេលថតស្ពត
ជា វិបុល និងគ្រួសារពេលថតស្ពត
ជា វិបុល និងគ្រួសារពេលថតស្ពត
ជា វិបុល និងគ្រួសារពេលថតស្ពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល