ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ពីដំណើរកម្សាន្តរបស់ តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ឹម ស្រីនិច ទៅកាន់ក្រៅស្រុក ជាមួយនឹងតារាសម្ដែងជាច្រើនដួងកាលពីមួយរយៈមុន។

ជាមួយគ្នានេះដែរ តារាសម្ដែងស្រី ដ៏មានសមត្ថភាពរូបភាពរូបនេះ មិនត្រឹមតែមានការគាំទ្រ ទៅលើរូបរាងស្រស់ស្អាតរបស់ខ្លួន នោះទេ ព្រមទាំងមានទេពកោសល្យបកស្រាយចម្រៀង បានយ៉ាងពីរោះថែមទៀតផង។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែងស្រីពហុជំនាញ កញ្ញា ស៊ឹម ស្រីនិច រូបនេះ បានបង្ហោះរូបភាពជាច្រើនក្នុងថ្ងៃខួបកំណើត របស់ខ្លួន យ៉ាងសាមញ្ញពោរពេញទៅដោយស្នាមញញឹម ធ្វើឲ្យទស្សនិកជនទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញបែបនេះ។ 

ជាពិសេស នារាត្រីនោះ គេសង្កេតឃើញមានតារាសម្ដែងប្រុស លោក សុខ សាននី និងលោក ចន អេឡិចឌុហ្វី បានធ្វើការSurprise នំខួបទៅកាន់កញ្ញា ស៊ឹម ស្រីនិច ៕ 

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

កញ្ញា ស៊ឹម ស្រីនិច
នំខួបរបស់ កញ្ញា ស៊ឹម ស្រីនិច
កញ្ញា ស៊ឹម ស្រីនិច ក្នុងថ្ងៃខួបកំណើត
កញ្ញា ស៊ឹម ស្រីនិច ក្នុងថ្ងៃខួបកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម ស្រីនិច