សំណួរតែងលេចចេញពីមាត់គ្នាយើង ទាំងប្តីប្រពន្ធថ្មីថ្មោង ឬការយូរឆ្នាំ គ្មានអ្វីក្រៅពីធ្វើម៉េចទើបអាចមានកូនប្រុស ឬមានកូនស្រីនោះទេ? យ៉ាងណាសម្រាប់ចម្លើយមកទល់នឹងពេលនេះនៅតែមិនមានភាពច្បាស់លាស់ បើទោះវិទ្យាសាស្ត្ររកឃើញបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗជាច្រើន ប៉ុន្តែរឿងនេះប្រៀបដូចការចាប់ឆ្នោតផ្សងសំណាងដដែល។ កុំទាន់អស់សង្ឃឹម មានរឿងមួយគួរឲ្យភ្ញាក់ផ្អើល “Hello គ្រូពេទ្យ” ចង់ប្រាប់គ្នាយើង គឺថារបបអាហារមានទំនាក់ទំនងរវាងការពពោះកូនប្រុស ឬកូនស្រី។
១- អាហារមានកាឡូរីខ្ពស់អាចមានកូនប្រុស
ការសិក្សារបស់ចក្រភពអង់គ្លេសក្រោមជំនួយពីមូលនិធិ Sir Jules Thorn Charitable Trust ស្រីៗមានផ្ទៃពោះដំបូងចំនួន ៧២១ នាក់ ត្រូវបានសាកសួរលម្អិតពីរបបអាហារប្រចាំថ្ងៃ ដែលបានញ៉ាំមុនពេលមានផ្ទៃពោះ និងក្នុងអំឡុងពេលត្រីមាសទី១ នៃការពពោះ។ បន្ទាប់ពីបែងចែកចម្លើយជា ៣ ក្រុម អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋាន ស្រីៗញ៉ាំអាហារចាប់ពី ២២០០ កាឡូរី/ថ្ងៃ ឬខ្ពស់ជាងនេះ មានឱកាសពពោះកូនប្រុសខ្ពស់ជាងស្រីៗញ៉ាំអាហារតិចជា ១៨៥០ កាឡូរី/ថ្ងៃ ដល់ទៅ ១១ ភាគរយ។ លទ្ធផលនេះបានបង្ហាញថា ស្រីៗញ៉ាំកាន់តែច្រើន មានឱកាសពពោះកូនប្រុសកាន់តែខ្ពស់ ពិសេសត្រូវញ៉ាំអាហារមានកាឡូរីឲ្យបានច្រើន។ លទ្ធផលការសិក្សានេះដែរ ក៏អាចបញ្ជាក់ពីហេតុផលពីក្រោយការធ្លាក់ចុះ អត្រាផ្តល់កំណើតកូនប្រុសនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ ព្រោះស្រីៗវ័យក្មេងភាគច្រើន ជ្រើសរើសរបបអាហារប្រចាំដែលមានកាឡូរីទាប។ ទោះយ៉ាងណា ការសិក្សានេះ មិនបានបង្ហាញពីទំនាក់ទំនងរវាងសន្ទស្សន៍ទំងន់ធៀបនឹងកម្ពស់ BMI របស់ស្រីៗពពោះ ជាប់ពាក់ព័ន្ធជាមួយភេទបេប៊ីទើបនឹងកើតនោះទេ។
២- របបអាហារជួយឲ្យបានកូនប្រុស ឬស្រី
តាមរយៈការសិក្សាទាំងឡាយ គេបានបង្កើតនូវគម្រោងរបបអាហារអាចជួយឲ្យយើង កំណត់ការចង់បានកូនប្រុស ឬកូនស្រី ដូចខាងក្រោមនេះ៖
– របបអាហារសម្រាប់ម៉ាក់ៗចង់បានកូនប្រុស៖ ចង់បានកូនប្រុស ស្រីៗត្រូវញ៉ាំអាហារដែលសម្បូរកាឡូរីខ្ពស់ដូចជា អាហារសម្បូរជាតិប៉ូតាស្យូម អំបិល ដើម្បីបង្កើនកាឡូរីឲ្យបានខ្ពស់ ក៏ដូចជាញ៉ាំវីតាមីនមានប្រយោជន៍មួយចំនួន វីតាមីន C វីតាមីន E និងវីតាមីន B12 (គ្រាប់ធញ្ញជាតិ ចេក សាច់សត្វ និងកាហ្វេ)។ ញ៉ាំរបបអាហារទាំងនេះ គឺក្នុងគោលបំណង ជួយរាងកាយផ្ទុកជាតិអាល់កាឡាំងកាន់តែច្រើនតាមដែលអាចទៅរួច ដើម្បីឲ្យមេជីវិតឈ្មោលមានឱកាសរស់នៅបានកាន់តែយូរ។
– របបអាហារសម្រាប់ម៉ាក់ៗចង់បានកូនស្រី៖ ប្រសិនបើគ្នាយើងចង់បានកូនស្រី ត្រូវធ្វើផ្ទុយពីការណែនាំខាងលើ ពោលត្រូវញ៉ាំអាហារមានកាឡូរីទាប មានផ្ទុកជាតិអាស៊ីដជាចម្បងដូចជា ទឹកដោះ និងផ្លែប៊ឺរីជាដើម។ ញ៉ាំបែបនេ ក្នុងគោលបំណងបង្កើនជាតិអាស៊ីដក្នុងរាងកាយ ដើម្បីជួយមេជីវិតឈ្មោះរស់នៅបានយូរ។
ជាទូទៅ អាហារប្រភេទនេះ មានសុវត្ថិភាពសម្រាប់ ២-៣ ខែ ដំបូងមុនពេលពពោះ។ បន្ទាប់ពីពពោះ ស្រីៗគ្នាយើង ត្រូវញ៉ាំអាហារឲ្យមានតុល្យភាព និងមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជួយទាំងម៉ាក់ៗ និងបេប៊ី មានសុខភាពកាន់តែល្អ។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬធ្វើការព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]