ថៃ៖ ថ្វីបើនាង Chompoo Araya បានសាងជីវិតគ្រួសារ ហើយថែមទាំងមានកូនភ្លោះ នៅក្នុងបន្ទុកគ្រួសារក៏ដោយ ក៏ប្រជាប្រិយភាពមិនបានចុះអន់ថយម្តងណានោះទេ គឺកាន់តែល្បីល្បាញជាងមុនទៅទៀត។

បើងាកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏កាន់តែមានក្តីសុខ ជាមួយនឹងស្វាមី និងកូនភ្លោះប្រុសៗ ដ៏គួរឲ្យស្រលាញ់របស់នាង។ ជាពិសេស បច្ចុប្បន្ន ពួកគេ បានធំធាត់បន្តិចម្តងៗ ហើយចេះដើរបានតិចតួចផងដែរ ជាមួយនឹងការមើលថែ យ៉ាងល្អបំផុតពីនាង។

មិនតែប៉ុណ្ណោះ នាងក៏ឧស្សាហ៍បង្ហោះរូបថតកូនទាំង២ ជាមួយនឹងនាង ដែលហាក់បង្ហាញឲ្យឃើញថា កូននាងកាន់តែធំ ក៏កាន់តែរពឹសជាងមុន ដោយអោបដៃជើងរបស់នាងជាប់រហូត ប៉ុន្តែទោះបីជាយ៉ាងណា ក៏ជាក្តីសុខមួយសម្រាប់នាងផងដែរ ដែលមានពួកគេ ស្ថិតក្នុងបន្ទុកយ៉ាងដូច្នេះ៕ 

Chompoo Araya និងកូនៗ
Chompoo Araya និងកូនៗ
Chompoo Araya និងកូនៗ
Chompoo Araya និងកូនៗ
កូនៗរបស់Chompoo Araya
កូនរបស់Chompoo Araya
កូនៗរបស់Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]