អ៊ីតាលី៖ ក្លិប Juventus កំពុងពិចារណាសាជាថ្មីម្តងទៀត ទៅលើអនាគតរបស់លោក Massimiliano Allegri ជាមួយក្លិប ក្រោយធ្លាក់ចេញពីពានរង្វាន់ Champions League ទាំងមិនអស់ចិត្តថ្មីៗនេះ។ Juventus ទើបតែឈ្នះពាន Serie A លើកទី៨ជាប់ៗគ្នារបស់ខ្លួន ប៉ុន្តែគោលដៅរបស់ក្លិបគឺជាពានរង្វាន់អឺរ៉ុប UEFA Champions League ដែលជាហេតុធ្វើឱ្យក្លិបកំពុងសម្លឹងលើការស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំ។

លោក Massimiliano Allegri
លោក Pep Guardiola

បើយោងតាមសារព័ត៌មាន Il Giornale បានឱ្យដឹងថាបេក្ខភាពគ្រូបង្វឹកដែល Juventus ចង់បានគឺ លោក Pep Guardiola។ គួរបញ្ជាក់ថា លោក Allegri បានមកដឹកនាំក្លិប Juventus ជំនួសតំណែងរបស់លោក Antonio Conte ដែលចាកចេញពីក្លិបកាលពីឆ្នាំ ២០១៤។ លោក Allegri បានដឹកនាំ Juventus ឈ្នះពាន Serie A ចំនួន ៥ដង និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ២ដងផងដែរ។

បើតាមប្រភពដដែលបានបន្តថា កីឡាករ Cristiano Ronaldo ដែលទើបតែចូលរួមជាមួយក្លិបកាលពីដើមរដូវកាល បានបង្ហាញពីការស្វាគន៍យ៉ាងពេញចិត្ត ប្រសិនបើលោក Pep Guardiola អាចចូលរួមជាមួយ Juventus ពិតមែន។ ដោយឡែក ការមកដល់របស់ Pep អាចជារឿងល្អសម្រាប់ Dybala ដោយសារតែ Pep មានបទពិសោធន៍ជោគជ័យជាមួយកីឡាករអាហ្សង់ទីនដូចជា Lionel Messi និង Sergio Aguero ជាដើម ហើយក៏ទំនងជាអាចជួយដល់ Dybala ក្នុងការឡើងជើងសាជាថ្មីម្តងទៀត ក្រោយបាត់បង់កៅអី ១១នាក់ដំបូងយូរគួរសម៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Paulo Dybala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]