ថៃ:ថ្មីៗនេះ យោងតាមគេហទំព័រ Starmometer បានមានការបោះឆ្នោតក្នុងកម្នវិធី «នារីដែលមានសម្រស់ស្រស់ស្អាត ជាងគេលើពិភពលោក» ។ លើសពីនេះ ការប្រកួតនេះ មានវត្តមានរបស់តារាស្រី ដែលពោរពេញដោយ សម្រស់ស្រស់សោភា មកពីបណ្ដាប្រទេសនានាជាច្រើនមានដូចជា ប្រទេស ហ្វីលីពីន ថៃ កូរ៉េ អ៊ីស្រាអ៊ែល តៃវ៉ាន់ ព្រមទាំងសហរដ្ឋអាមេរិកទៀតផង។

អ្វីដែលពិសេសនោះគឺ បន្ទាប់ពីលទ្ធផលបានប្រកាសរួចមក ធ្វើឲ្យហ្វេនៗ របស់តារាស្រីជនជាតិថៃពីរដួង មានភាពសប្បាយរីករាយយ៉ាងខ្លាំង គឺ តារាសម្ដែង Yaya Urassaya និង សមាជិកប្រចាំក្រុម Blackpink lisa ក៏បានជាប់ឈ្មោះ ក្នុងបញ្ជីនោះដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៏ខ្លាំងជាងនេះទៅទៀត គឺ Lisa បានស្ថិតនៅលេខរៀងទីពីរ ដោយទទួលបាន សម្លេងឆ្នោតរហូតដល់ ២៤៦, ៩៨០សម្លេង។ ស្របពេលដែល YaYa ជាប់លេខរៀងទី៣ ទទួលបាន១២៤,៧១២ សម្លេង។

គួរបញ្ចាក់ផងដែរថា បេក្ខនារីដែលទទួលបាន ចំណាត់ថ្នាក់លេខ១គឺ តារាសម្ដែងជនជាតិហ្វីលីពីន Liza Soberano កំឡុងពេលដែលតារាចម្រៀងអាមេរិក Selena Gomez ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ផងដែរ៕

តារាសម្ដែង Yaya Urassaya
តារាសម្ដែង Yaya Urassaya
តារាសម្ដែង Yaya Urassaya
Lisa សមាជិកក្រុមBlackpink
Lisa សមាជិកក្រុមBlackpink
Lisa សមាជិកក្រុមBlackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]