ភ្នំពេញ៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះថ្លៃ ៣ ០០០ ដុល្លារ សម្រាប់ការកក់ប្រភេទវីឡាឃ្វីន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ ៣១ មេសា ឆ្នាំ ២០១៩ មិនត្រឹមតែប៉ុណ្ណោះ នៅមានការចាប់រង្វាន់បន្ថែមយកទូរទស្សន៍ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃទំនើប iPhone XS max ថែមទៀតផងជាកាដូលើកទឹកចិត្តបន្ថែម។ ក្នុងឱកាសនេះដែរ ឌឹ ផ្លរ៉ា ក៏មានធ្វើការតាំងពិព័រណ៍នៅអគារកោះពេជ្រ នៅថ្ងៃ ២៦ ដល់ ២៧ មេសា ឆ្នាំ ២០១៩ នេះផងដែរ។

ក្នុងនោះអតិថិជនគ្រាន់តែធ្វើការកក់មុនត្រឹមតែ ៥ ០០០ ដុល្លារ និងបង់រាល់ខែចំនួន ៧០៧ ដុល្លារក្នុងមួយខែ រយៈពេល ២០ឆ្នាំ នឹងទទួលបានផ្ទះប្រភេទវីឡាកូនកាត់-LH1 មួយដ៏ស្រស់ស្អាត។ ជាមួយគ្នានេះក្រុមហ៊ុនក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរដូចជា ធនាគារ កាថេ RHB CIMB និងធនាគារផ្សេងៗទៀត។

ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្លរ៉ា ក៏មានកាដូបន្ថែមដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ម៉ាស៊ីនបឺតផ្សែង និងទូចង្ក្រានបាយលើ-ក្រោម ដែលផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាតដល់គេហដ្ឋានលោកអ្នកមួយកម្រិតទៀត។

គម្រោង បុរី ឌឹ ផ្លរ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហ្វារី សណ្ឋាគារលំដាប់ផ្កាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម៕

វីឡាកូនកាត់ (Link-House)
វីឡាកូនកាត់ (Link-House)
វីឡាឃ្វីន (Queen Villa)
វីឡាភ្លោះ (Twin-Villa)
វីឡាភ្លោះ (Twin-Villa)

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ ០១០/០៨៧ ៣៦៦ ៨៨៦។វេបសាយ: www.boreytheflora.com 
ហ្វេសប៊ុក: www.facebook.com/boreytheflora 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]