ថៃ៖ សព្វថ្ងៃនេះ អាកាសធាតុពិតជាក្តៅខ្លាំងមែនទែន មិនថានៅស្រុកខ្មែរ ឬនៅស្រុកគេ។ ជាក់ស្តែងនៅក្នុងប្រទេសថៃ កំពុងតែជួបបញ្ហាអាកាសធាតុដែលមានកម្តៅដល់ទៅ ៤៣អង្សាសេជាពិសេសនៅតំបន់ខាងជើង ដែលបញ្ហានេះបានធ្វើឱ្យសត្វឆ្កែជាច្រើនក្បាល ត្រូវឈឺ និងងាប់ជាហូហែ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៩ ខែមេសាកន្លងទៅនេះ មានឆ្កែរបស់តារាថៃម្នាក់ បានងាប់បាត់ទៅ ព្រោះតែកម្តៅអាកាសធាតុដ៏សែនក្តៅហួងហែងនេះ។

សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក
សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក

លោកគ្រូពេទ្យសត្វ Pong Techapongtada នៅក្នុងមន្ទីរពេទ្យសត្វ Thonglor បានប្រាប់ក្រុមសារព័ត៌មានថា មានម្ចាស់ឆ្កែជាច្រើនបាននាំ កូនៗ(ឆ្កែ)របស់ពួកគេ មកមន្ទីរពេទ្យ ដើម្បីសង្រ្គោះជាស្ទើរជារៀងរាល់ថ្ងៃ ហើយករណីខ្លះទៀតពួកគេមកយឺតពេល ហើយសត្វចិញ្ចឹមរបស់ពួកគេក៏បានងាប់បាត់ទៅ។ 

ដោយឡែក មានបុរសម្នាក់រស់នៅក្នុងទីក្រុងបាងកក ក៏បានចែករំលែករឿងរ៉ាវស្រដៀងគ្នានេះដែរ។ ដោយលោកបានចិញ្ចឹមឆ្កែពូជ Husky មួយក្បាលឈ្មោះ Lucky ហើយវាបានឈឺកាលពីពេលថ្មីៗនេះ ហើយលោកក៏បាននាំវាទៅព្យាបាល។ ប៉ុន្តែជាអកុសល ឆ្កែ Lucky នេះក៏បានងាប់បាត់ទៅ ហើយលោកបានចែករំលែករឿងនេះនៅលើបណ្តាញសង្គម ដោយរៀបរាប់ថា៖

«សូមឯងរត់លេងឱ្យសប្បាយនៅឋានសួគ៌ចុះ។»

សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក
សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក
សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក
សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក
សត្វឆ្កែដែលងាប់ព្រោះតែក្តៅខ្លាំងពេក

ដោយឡែក មិនត្រឹមតែសត្វឆ្កែប៉ុណ្ណោះទេ សូម្បីតែសត្វចិញ្ចឹមផ្សេងៗទៀត រួមមានសត្វកណ្តុល សត្វឆ្មាក៏កំពុងតែជួបបញ្ហាស្រដៀងគ្នានេះដែរ។

យ៉ាងណាមិញ លោកគ្រូពេទ្យសត្វម្នាក់ បានផ្តល់ជាដំបូន្មានឱ្យយកក្រណាត់ទៅជ្រលក់ទឹកជាមួយនឹងទឹកក្តៅអុនៗ រួចជូតឱ្យសត្វចិញ្ចឹមរបស់អ្នក ហើយចៀសវាងប្រើប្រាស់ទឹកត្រជាក់ ព្រោះវាអាចប៉ះពាល់ទៅដល់សរីរាង្គសត្វ។ ហើយគួរគប្បីបើកកង្ហារ ឬទុកសត្វចិញ្ចឹមរបស់អ្នកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ល្មម ដើម្បីចៀសវាងនូវបញ្ហាកម្តៅក្តៅនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]