អង់គ្លេស៖ កីឡាករ Eden Hazard នឹងឈានចូលក្នុងលំដាប់កីឡាករដែលមានប្រាក់ឈ្នួលខ្ពស់នៅទ្វីបអឺរ៉ុប ប្រសិនបើរូបគេពិតជាចាកចេញពីក្លិប Chelsea មកចូលរួមជាមួយ Real Madrid នារដូវកាលក្រោយនេះ។ ដំណឹងលេចឮរវាង Eden Hazard និង Real Madrid បានកើតមានឡើងជាយូរមកហើយ ដែលគេជឿជាក់ថាទំនងជាអាចក្លាយជាការពិត ក្រោយបញ្ចប់រដូវកាលនេះ។ Hazard ធ្លាប់បានប្តេជ្ញាថា គេនឹងផ្តោតអារម្មណ៍ក្នុងការជួយ Chelsea ឱ្យបញ្ចប់ Top4 នារដូវកាលនេះ និងជួយក្រុមឱ្យបានល្អក្នុងភារកិច្ច Europa League ជាមុនសិន ជាជាងការពិចារណាលើការផ្ទេរចេញ។

កីឡាករ Eden Hazard
កីឡាករ Eden Hazard

ទោះបីជាបែបនេះក្តី បើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា Chelsea នឹងអនុញ្ញាតឱ្យ Hazard ចាកចេញដោយតម្លៃខ្លួន ១០០លានផោន នៅក្រោយពេលរដូវកាលនេះបញ្ចប់។ ប្រភពដដែលនេះបានឱ្យដឹងទៀតថា ក្លិបយក្ស Real Madrid ក៏បានលូកដៃចូលភ្លាម ដោយយល់ព្រមផ្តល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ទៅកាន់ Hazard ចំនួន ៤០០,០០០ផោនក្នុងមួយសប្តាហ៍ក្រោយកាត់ពន្ធសព្វគ្រប់ ដែលស្មើនឹងជាង ២០លានផោនក្នុងមួយឆ្នាំ។

Real Madrid ទំនងជាព្យាយាមអន្ទងចិត្តយក Hazard មកកាន់ទឹកដីអេស្ប៉ាញឱ្យបាននារដូវកាលក្រោយ បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរនារដូវកាលនេះ ដោយឈ្នះបានតែពាន FIFA Club World Cup តែមួយប៉ុណ្ណោះ៕

កីឡាករ Eden Hazard
ក្លិប Real Madrid ឈ្នះពាន FIFA Club World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]