សហរដ្ឋអាមេរក៖ អាចនិយាយបានថា តាំងពីតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូត អ្នកនាងសារ៉ាយ សក្ខណា បានរៀបការរួច ព្រមទាំងទៅរស់នៅឯ សហរដ្ឋអាមេរិកនោះ ឃើញថាតារាស្រីរូបនេះ រស់នៅជាមួយជីវិតដ៏មានសុភមង្គលខ្លាំងមែនទែន ។

ដោយនាពេលកន្លងមក តារាសម្ដែង អ្នកនាង សារ៉ា សក្ខណា សម្បុរស្រអែមរូបនេះ តែងតែបង្ហោះរូបភាព ជាច្រើនទាក់ទងទៅនឹង ជីវិតគ្រួសាររបស់ ខ្លួន ទទួលបានការចាប់អារម្មណ៍ពីបណ្ដាហ្វេនៗ គួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែងស្រី សម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា គេសង្កេតឃើញមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹង រូបភាពជាច្រើនដែល ខ្លួន បានបង្ហោះនោះ ។

ផ្អែកទៅលើការបង្ហោះនោះផងដែរ អ្នកនាង សារ៉ាយ សក្ខណា បានឲ្យដឹងថាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព រូបនេះ បាននាំគ្នាធ្វើល្អៗសម្រាប់អ្នកមាន គុណ ដោយលាងជើងជូន លោក មានគុណទាំងពីរ ។

ក្រៅពីរូបភាពជាច្រើនទាំងនោះ អ្នកនាង សារ៉ាយ សក្ខណា ក៏បានសរសេនៅក្នុងការបង្ហោះនោះថា៖«ភាពកក់ក្ដៅ ការស្រលាញ់ ការយកចិត្តទុកដាក់ ខ្ញុំជឿថាមនុស្សគ្រប់គ្នាពិតជាចង់បាន។ អរគុណលោកទាំងពីរណាស់ ដែលស្រលាញ់ មើលថែទាំខ្ញុំដូចជាកូនបង្កើត ខ្ញុំសូមជូនពរលោកទាំងពីរឲ្យមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗ. ដូចពាក្យគេថា: " បានឪពុកម្ដាយក្មេកល្អ ចេះសន្ដោសប្រណីដល់កូនប្រសា រាប់ថាជាសំណាងធំមួយ ព្រោះថាពិបាករកខ្លាំងណាស់ ឪពុកម្ដាយក្មេកល្អ និងស្រលាញ់កូនប្រសា"» ៕

ទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖ 

សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
គ្រួសារម្ដាយក្មេក សារ៉ាយ សក្ខណា
គ្រួសារម្ដាយក្មេក សារ៉ាយ សក្ខណា
គ្រួសារម្ដាយក្មេក សារ៉ាយ សក្ខណា
គ្រួសារម្ដាយក្មេក សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា