ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់ផ្តើមកម្មវិធីឈ្នះមាសសុទ្ធ ២ គីឡូក្រាមរដូវកាលទី២ បន្ទាប់ពីមានការសំណូមពរជាច្រើនពីសំណាក់អតិថិជន និងក្រោយពីបានរកឃើញម្ចាស់មាសសុទ្ធ ១ គីឡូក្រាមកាលពីរដូវកាលទីមួយរួចមក។

រំលងតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ Mazda នឹងធ្វើការចាប់រង្វាន់មាសសុទ្ធ ២ គីឡូក្រាម នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ដែលមានការចូលរួមពីតារាកំប្លែងល្បីឈ្មោះ នាយ គ្រឿន ជាមួយនឹងផ្សាយផ្ទាល់នៅលើហ្វ៊េសបុកផេករបស់ Mazda Cambodia (https://www.facebook.com/MazdaCambodia/) និង HGB Group Cambodia (https://www.facebook.com/hgbgroup/)។

ក្រៅពីមាសសុទ្ធទម្ងន់ ២ គីឡូក្រាមក្រុមហ៊ុន Mazda ក៏មានចែករង្វាន់ជាច្រើនទៀតដូចជា មាសសុទ្ធកន្លះគីឡូ ៥ តម្លឹង ២ តម្លឹង ១ តម្លឹង ៥ ជី និង ១ ជី ដែលសរុបមានចំនួនជាង ៨០០ រង្វាន់ ស្មើនឹងមាសសុទ្ធជាង ៦ គីឡូក្រាម (១៦០ តម្លឹង) ជូនអតិថិជនគ្រប់ៗគ្នា។

ប្រញាប់ឡើង! ចំពោះអតិថិជនដែលមិនទាន់បានជាវរថយន្ត Mazda គឺមានឱកាសដល់ត្រឹមថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ៕

សូមទស្សនារូបភាពរំលឹកពីកម្មវិធីការចាប់រង្វាន់ប្រ៉ូម៉ូសិនមាសសុទ្ធ ១ គីឡូក្រាមរដូវកាលទី១៖

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅ៖
Mazda Facebook Page: https://www.facebook.com/MazdaCambodia/ 
Website: http://mazda.com.kh/ 
- Mazda Cambodia សាខាព្រះមុនីវង្ស អគារលេខ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ ទូរស័ព្ទលេខ 095 999 599
- Mazda Cambodia សាខា ពោធិចិនតុង អគារលេខ ២៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ទូរសព្ទលេខ 095 999 699 ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]