ភ្នំពេញ៖ ដំណឹងដ៏រីករាយនេះ សូមផ្ញើជូនទៅដល់បណ្តាអ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់គ្នា ដោយរីករាយចាំជួបជុំគ្នាកុំខានឱ្យសោះ នៅស្ថានីយទូរទស្សន៍ដ៏ល្បីល្បាញគឺ PNN។ PNN សាទរការប្រកួតគុនខ្មែរប្រចាំសប្ដាហ៍ក្រោម ការឧបត្ថម្ភផ្ដាច់មុខពី ISI PALM។

ក្នុងនោះដែរ ចាប់តាំងពី PNN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ មក កីឡាគឺជាផ្នែកមួយយ៉ាងសំខាន់របស់ស្ថានីយទូរទស្សន៍មួយនេះ ជាពិសេសគឺកីឡាប្រដាល់គុនខ្មែរនេះតែម្តង ដែលជាមរតកដូនតាដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដែលបន្សល់ទុកដោយបុព្វបុរសដ៏អស្ចារ្យនៃយើង។

ក្នុងបំណងរួមចំណែកជួយអភិរក្ស អភិវឌ្ឍ និងលើកស្ទួយគុនខ្មែរឱ្យកាន់តែរុងរឿង និងកាន់តែល្បីសុះសាយលើឆាកអន្តរជាតិថែមទៀត PNN កន្លងមកបានរៀបចំកម្មវិធីប្រកួតជាច្រើនរដូវកាល ហើយបង្កើតបានម្ចាស់ខ្សែក្រវាត់ជាច្រើនរូប និងតារាជើងថ្មីជាច្រើននាក់។ តែក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ សង្វៀនប្រដាល់ PNN ត្រូវបានផ្អាកដំណើរការ ជាហេតុនាំឱ្យមានសំណួរសួមកជាច្រើនជាបន្តបន្ទាប់ពីប្រិយមិត្តគុនខ្មែរទាំងឡាយ ដែលតែងតែនិយមគាំទ្រដល់ការផ្សាយរបស់ PNN។

តែពេលនេះ អ្វីដែលប្រិយមិត្ត PNN បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះហើយ ក្រោយ ISI PALM សម្រេចចិត្តចាប់ដៃ PNN ដើម្បីបង្កើតកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយដ៏កក្រើក និងធានាថាប្លែកមិនធ្លាប់មាននៅកម្ពុជា គឺការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ និងខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់៕

តើកម្មវិធីប្រដាល់ថ្មីរបស់ PNN ដែលឧបត្ថម្ភផ្ដាច់មុខដោយ ISI PALM នឹងអង្រួនពិភពគុនខ្មែរឱ្យកក្រើកអស្ចារ្យកម្រិតណា? សូមរង់ចាំទស្សនាតាមកញ្ចក់ទូរទស្សន៍ PNN ឆាប់ៗនេះ!!!

កម្មវិធីប្រដាល់ថ្មីរបស់ PNN
កម្មវិធីប្រដាល់ថ្មីរបស់ PNN
កម្មវិធីប្រដាល់ថ្មីរបស់ PNN
កម្មវិធីប្រដាល់ថ្មីរបស់ PNN
កម្មវិធីប្រដាល់ថ្មីរបស់ PNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]