ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងរ៉េបវ័យក្មេងលោក ជី ដេវីត បានបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា “បង្វិលភព” ដែលទទួលបានការគាំទ្រមិនតិចនាក់នោះទេ ពីសំណាក់អ្នកគាំទ្ រនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាយូធូប។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះវិញ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាង បានធ្វើការ Share រូបក្នុងMVថ្មីរបស់ ដេវីត ដោយនិយាយពាក្យប៉ុន្មានម៉ាត់នេះថា៖ “ចាស់ ផាត់មុខធ្វើសក់ Stylist ដោយនាងខ្ញុំផ្ទាល់ចាស់”

ទាំងនេះបានបង្ហាញឲ្យឃើញថា កញ្ញា ទេព បូព្រឹក្ស ពិតជាមិនធម្មតានោះទេ ព្រោះថានាងមិនត្រឹមតែជាតារាចម្រៀងល្បី ក៏ប៉ុន្តែថែមទាំងចេះស្ទើរតែមួយចប់ ក្នុងការរៀបចំខ្លួន សម្រាប់លោក ដេវីត ក្នុងការថត MV ថែមទៀតផង។ ម៉្យាងវិញទៀត ក្រោយពេលដឹងបែបនេះ កញ្ញា បូព្រឹក្ស ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរអំពីស្នាដៃរបស់នាង សម្រាប់ MV នេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ទេព បូព្រឹក្
ជី ដេវីត
បូព្រឹក្ស និង ដេវីត
សាររបស់ បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត