អង់គ្លេស៖ ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United បានបង្ហាញចេតនាចង់ចាកចេញពីក្លិបរបស់ខ្លួន ក្រោយបន្តចាញ់ Manchester City នាជំនួបថ្មីៗនេះ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ត្រូវបានសារព័ត៌មានផ្សេងៗចុះផ្សាយម្តងហើយម្តងទៀត អំពីពាក្យចចាមអារ៉ាមនៃការចង់បានពីសំណាក់ក្លិប Real Madrid។ បើតាមសារព័ត៌មានបារាំង L’Equipe បានឱ្យដឹងថា Paul Pogba បានសម្រេចចិត្តចាកចេញពីក្លិប Man UTD នារដូវក្តៅនេះហើយ ដោយសារតែក្លិបបិសាចក្រហមអាចនឹងបាត់បង់កៅអី Chmapions League នារដូវកាលក្រោយ។

កីឡាករ Paul Pogba

មែនទែនទៅ Manchester United នៅសល់ឱកាសស្តួចស្តើងមែនទែន សម្រាប់ការបញ្ចប់នៅចំណាត់ថ្នាក់ Top4 នារដូវកាលនេះ ក្រោយពីបរាជ័យជាបន្តបន្ទាប់ទល់នឹង Everton និង Manchester City។ L’Equipe ក៏បានរាយការណ៍ដែរថា លោក Zidane ក៏ធ្លាប់ចាប់អារម្មណ៍ចង់បាន Pogba មក Real Madrid ដែរកាលពីឆ្នាំ ២០១៦ ប៉ុន្តែដោយសារតែកាលនោះ ក្លិបមានទំនាក់ទំនងមិនសូវល្អជាមួយលោក Mino Raiola ដែលជាភ្នាក់ងាររបស់ Pogba ទើបធ្វើឱ្យការផ្ទេរនោះមិនអាចកើតមានឡើង។

យ៉ាងណាមិញ បើសិនជា Pogba ពិតជាសម្រេចចិត្តចាកចេញពីក្លិប Manchester United ពិតមែន ក្លិបធំៗចំនួន ២ដែលជាបេក្ខភាពឈានមុខក្នុងការនាំយកកីឡាកររូបនេះទៅចូលរួមគឺ Real Madrid និង Paris Saint-Germain៕ 

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]