អង់គ្លេស៖ ជារឿងគួរឱ្យសោកស្តាយមួយដែរសម្រាប់ក្លិបកាំភ្លើងធំ Arsenal ក្នុងការបាត់បង់ឱកាសឡើងមកកាន់តំបន់ Top4 ម្តងទៀត ក្រោយភ្លាត់ស្នៀតចាញ់ក្រុម Wolve ក្នុងលទ្ធផល ៣-១។ ក្រោយជ័យជម្នះនេះ Wolve បានឡើងមកចំណាត់ថ្នាក់លេខ ៧ក្នុងតារាង ខណៈដែល Arsenal ឈរនៅលេខ ៥ តាមពីក្រោយក្រុមលេខ ៤ Chelsea ៣ពិន្ទុ និងក្រុមលេខ ៣ Spurs ៦ពិន្ទុ។

ការប្រកួតរវាង Wolve និង Arsenal
ការប្រកួតរវាង Wolve និង Arsenal

លទ្ធផលនេះដែរ បានធ្វើឱ្យឱកាសឈ្នះបង្ហាញខ្លួននៅ Top4 កាន់តែតិច ខណៈដែល Arsenal ខកខានបង្ហាញខ្លួននៅពានរង្វាន់កំពូលអឺរ៉ុបនេះ ២រដូវកាលជាប់គ្នាមកហើយ។ យ៉ាងណាមិញ លោក Unai Emery បានបញ្ជាក់ថា លោកនៅតែមានជំនឿចិត្តក្នុងការដណ្តើមយកតំណែង Top4 នាចុងរដូវកាលនេះ។​ បើតាមអ្នកវិភាគបាល់ទាត់ល្បីៗនៅអឺរ៉ុបមានមតិថា ក្រុមអង់គ្លេសដែលជាបេក្ខភាព Europa League នារដូវកាលនេះអាចជា Arsenal និង Manchester United៕

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរ?

ទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Wolve និង Arsenal
ការប្រកួតរវាង Wolve និង Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]