កូរ៉េ៖ ក្រុមតារាចម្រៀងកូរ៉េស្រី BLACKPINK កាន់តែមានសន្ទុះខ្លាំង និងក្លាយជាក្រុមតារាស្រីKPOP ដែលមានឈ្មោះល្បីល្បាញខ្លាំង ដែលមានអ្នកគាំទ្រច្រើនមិនថានៅក្នុងប្រទេសកូរ៉េ និងតាមបណ្តាប្រទេសនានានោះទេ។

យ៉ាងណាមិញបើក្រឡេកទៅមើលរូបសម្រស់ ក៏ដូចជាប្រជាប្រិយភាពរបស់សមាជិកក្រុមកូរ៉េមួយនេះ Jennie ក៏កាន់តែស្ទុះឡើងខ្លាំង ជាមួយនឹងសមត្ថភាពដ៏ល្អ បូកផ្សំនឹងមុខមាត់ដ៏ស្រស់ស្អាត គួរឲ្យក្នាញ់របស់នាង។ 

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្របាននាំគ្នាលើកយកមុខមាត់របស់ក្មេងស្រី ដែលមានមុខមាត់ ក៏ដូចជាស្ទាយតែងខ្លួនដូចគ្នាបេះដាក់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយក្នុងនោះត្រូវបានគេដឹងថា តារាស្រីវ័យក្មេងឈ្មោះ Jiwoo ជាតារាម៉ូដែលមួយរូប ដែលកំពុងមានទីផ្សារ ក៏ដូចជាការគាំទ្រមិនធម្មតា។ ចំណែកឯការតែងខ្លួនរបស់នាងវិញ ក៏តែងតែប្លែក ស្របពេលដែលមុខមាត់របស់នាងស្រដៀង នឹងតារាស្រីJennie រហូតធ្វើឲ្យអ្នកគាំទ្រហៅថា «Jennie តូច» ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Jennie សមាជិកក្រុមBLACKPINK
Jennie សមាជិកក្រុមBLACKPINK
Jennie សមាជិកក្រុមBLACKPINK
ក្មេងស្រីJiwoo មុខស្រដៀងJennie
ក្មេងស្រីJiwoo មុខស្រដៀងJennie
ក្មេងស្រីJiwoo មុខស្រដៀងJennie
ក្មេងស្រីJiwoo មុខស្រដៀងJennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]