ភ្នំពេញ: តារាសម្ដែងស្រីវ័យក្មេង រចនា រ៉ាវាឌី ដែល មានឈ្មោះពីមុន ប៉ុប រចនា ហាក់បីដូចជា មានការឡើងកូដខ្លាំងក្នុងអាជីព ជាតារាសម្ដែងរបស់នាង ដោយគេតែងតែសង្កេតឃើញ វត្តមានរបស់នាង សម្ដែងជាតួអង្គឯក តាមបណ្ដាខ្សែភាគយន្តភាគនានាទៀតផង។

ក៏ប៉ុន្តែជាអកុសល តារាស្រីរូបនេះ បានជួបនឹងរឿងគ្រោះចង្រៃមួយ កាលពីយប់មិញ ដោយត្រូវបានបុរសម្នាក់ មកបុករថយន្តរបស់នាងពីក្រោយយ៉ាងពេញទំហឹង កំឡុងពេលដែលនាងកំពុងឈប់ភ្លើងស្តុប។

ជាហេតុសំណាង ដែល រ៉ាវាឌី មិនប៉ះពាល់រាងកាយអ្វីនោះឡើយ ក៏ប៉ុន្តែ រថយន្ត របស់នាងបានខូចខាត ផ្នែកចំហៀងខាងក្រោយជាខ្លាំង។ អ្វីដែលពិសេស នោះគឺ ដោយហេតុថា ឃើញទឹកមុខ របស់ជនបង្កហេតុគួរឲ្យអាណិត ម្យ៉ាងទៀត លោកពូម្នាក់នោះ មិនមានថវិកាក្នុងខ្លួនទៀតនោះ ធ្វើឲ្យតារាចិត្តធម៌រូបនេះ មិនយកប្រាក់សំណងអ្វីនោះឡើយ ដោយចាត់ទុកថា ជាការកាត់គ្រោះស៊យរបស់នាងទៅចុះ៕

តារាសម្ដែងស្រី រចនា រ៉ាវាឌី
តារាសម្ដែងស្រី រចនា រ៉ាវាឌី
រថយន្តដែលរងការប៉ះពាល់
រថយន្តដែលរងការប៉ះពាល់
តារាសម្ដែងស្រី រចនា រ៉ាវាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រចនា