អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City កាន់តែមានទំនុកចិត្តខ្ពស់បន្ថែមទៀត ក្នុងការរក្សាតំណែងជើងឯក Premier League នារដូវកាលនេះ ក្រោយពីទទួលបានជ័យជម្នះក្នុងប្រកួតសំខាន់ Manchester Derby នាទឹកដី Old Trafford កាលពីយប់មិញនេះ។ ក្រុមរបស់លោក Pep Guardiola ពិតជាត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីធានាកៅអីកំពូលតារាង Premier League ជាបន្ត ខណៈដែលការប្រកួតនៅសល់តែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ។

ការប្រកួត Manchester Derby
ការប្រកួត Manchester Derby

យ៉ាងណាមិញ លទ្ធផលការប្រកួតយប់មិញនេះ បានធ្វើឱ្យក្រុមហង្សក្រហម Liverpool កាន់តែមានភាពតានតឹងបន្ថែមទៀត ក្នងការប្រជែងជើងឯក Premier League។ គួរបញ្ជាក់ថា Manchester City បានយកឈ្នះក្រុម Manchester United ក្នុងលទ្ធផល ២-០ ដែលជាការរកគ្រាប់បាល់ដោយកីឡាករ Bernado Silva នៅនាទីទី៥៤ និងមួយគ្រាប់ទៀតដោយ Sane នៅនាទីទី៦៦។ យ៉ាងណាមិញ ការប្រកួត Premier League នៅសល់រយៈពេល ៣ប្រកួតបន្ថែមទៀត មុននឹងស្វែងរកឃើញម្ចាស់ជើងឯកនារដូវកាលនេះ។ ភារកិច្ចបន្ទាប់សម្រាប់ក្រុម Man City គឺត្រូវប៉ះក្រុម Burnley ខណៈដែល Liverpool នឹងត្រូវទទួលស្វាគមន៍ក្រុមកាត់ចោល Huddersfield Town នាចុងសប្តាហ៍នេះ។

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួត Manchester Derby
ការប្រកួត Manchester Derby

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]