ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្ននេះ លោក អ្នកប្រាកដជាបានស្គាល់ជាក់ជាមិនខាន នោះគឺ កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានប្រជាប្រិយភាពពីសំណាក់ អ្នកគាំទ្រខ្លាំងមែនទែនក្នុងមួយរយៈពេលចុងក្រោយនេះ ។

ក្នុងនោះផងដែរ តារាពហុជំនាញស្រីរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងទៅលើអាជីពតារាចម្រៀង និងជាពិធីការិនី នោះទេសូម្បីតែការតុបតែងខ្លួន ស្ទាយ៍ប្លែកៗរបស់ កញ្ញា សុភ័ក្រ កុសុម៉ា ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យមិនតិចនោះទេ ។

ជាក់ស្ដែង កាលពីថ្មីនេះ គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុស លោក ថម មី ត្រូវជាមិត្តប្រុសរបស់តារាចម្រៀងស្រី សួស វីហ្សា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងតារាសម្ដែងស្រី កញ្ញា សុភ័ក្រ កុសុម៉ា ក្នុងសម្លៀកបំពាក់បុរាណ។

ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ថម មី និង ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាតារាចម្រៀងនោះ បានបង្ហោះរូបភាពជាច្រើន របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន​មានការចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពេលឃើញការតុបតែង របស់ ពួក គេ។

ក្រៅពីនេះទៅទៀតនោះគឺ តារាសម្ដែងពហុជំនាញ សម្បុរស្រអែម កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានបណ្ដាហ្វេនជាច្រើន លាន់ថាដូចយាយ ផាន់ គ្រប់ៗគ្នាតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖  

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា និង ថម មី
កញ្ញា សុភ័ក្រ កុសុម៉ា និង ថម មី
កញ្ញា សុភ័ក្រ កុសុម៉ា និង ថម មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា