ក្រុមហ៊ុន SONY នឹងបើកនូវសំពត់ក្រណាត់ក្រហម ផ្សាយចេញនូវផលិតផលហ្គេម PlayStaytion ជំនាន់ថ្មីរបស់គេ ក្នុងថ្ងៃទី២០ ខែកុម្ភៈ នេះ ដែលមានបច្ចេកវិទ្យាខ្ពស់ជាង PlayStaytion 3 ជំនាន់មុនដល់ទៅ១០ដង។

ឧបករណ៍ហ្គេមដ៏ថ្មីនេះមានឈ្មោះថា Orbis ឬ អាចហើយថា PlayStaytion 4 រីឯតម្លៃរបស់វាប្រហែល ៤៧០ដុល្លារ ដែលមា៉ស៊ីនរបស់វាបានបំពាក់នូវ Chip របស់កំព្យូទ័រចំនួន៨។ គេបានវាយតម្លៃថាវានឹងមានការទាក់ទាញជាង ម៉ាស៊ីនកំព្យូទ័រ និងPlayStaytion 3  ដែលកាលពីមុនលក់បានចំនួន ៧០លានគ្រឿង។ ចំពោះ PlayStaytion 4 នេះវិញ ultra-HD គុណសម្បត្តិនៃរូបភាពរបស់វា គឺច្បាស់ជាង PS3 បួនដង ហើយវាក៏មានកម្មវិធី 3D ផងដែរ។ នៅក្នុងម៉ាស៊ីននេះ គេនៅអាចលេងជាមួយឌីសហ្គេមរបស់ PS3 និងឌីសហ្គេមចាស់ៗបាន ប៉ុន្ដែចំពោះហ្គេមជំនាន់ថ្មីនេះ គឺប្រើនូវឌីស ultra-HD ដែលច្បាស់ដូចទៅនឹង Blu-ray ជាងនេះទៅទៀតវាមានកម្មវិធី iPlayer អាចមើលទូរទស្សន៍ វីដេអូរឿង និងស្ដាប់ចម្រៀងបាន។

អ្វីដែលជាការប្រកួតប្រជែងជាមួយ PS4 គឺម៉ាស៊ីនហ្គេម XBOX ជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft ដែលមានព័ត៌មានថានឹងចេញលក់ ក្នុងខែមិថុនា ខាងមុខនេះដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះម៉ាស៊ីនហ្គេម ជំនាន់ថ្មីរបស់ SONY ដែលមានរូបរាងប្លែកនេះ? តើប្រិយមិត្តមានបំណងចង់ទិញយកមកប្រើទេ បើចង់សូមរងចាំនៅថ្ងៃទី២០ ហើយសង្ឃឹមថា វានឹងមកដល់ប្រទេសយើងឆាប់ៗដែរ៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]