ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយហុងដា កំពុងតែជួបទុក្ខជាទម្ងន់ ព្រោះឪពុកជាទីស្រលាញ់របស់ខ្លួនកំពុងតែធ្លាក់ខ្លួនឈឺ សម្រាកព្យាបាលនៅផ្ទះយ៉ាងគួរឲ្យបារម្ភ។

មិនត្រឹមតែប៉ុណ្ណោះស្ថានភាពជំងឺរបស់ឪពុករបស់លោក ហាក់ដូចជាពិបាក ព្រោះតែត្រូវប្រើប្រាស់អុកស៊ីសែនជាប្រចាំថ្ងៃ ខណៈពេលដែលត្រូវសម្រាកពិនិត្យព្យាបាលនៅផ្ទះ។ ជាក់ស្តែងប៉ុន្មាន ថ្ងៃនេះចរន្តភ្លើងអគ្គិសនីត្រូវបានផ្តាច់ជាច្រើនកន្លែង ដោយក្នុងនោះក៏រួមមានផ្ទះរបស់នាងហុងដា ដែលមានអ្នកជំងឺជាឪពុកផងដែរ។

អ្វីដែលកាន់តែពិបាកខ្លាំងនោះគឺ លោកកាន់តែព្រួយបារម្ភខ្លាំង ដោយសារតែឪពុករបស់ខ្លួន ពិបាកក្នុងការដកដង្ហើម ប្រើប្រាស់តែអុកស៊ីសែនហើយ បែរជាមកដាច់ភ្លើងបែបនេះ ធ្វើឲ្យលោកបារម្ភយ៉ាងខ្លាំង ក៏បានបង្ហាញអារម្មណ៍លើបណ្តាញសង្គមយ៉ាងដូច្នោះថា៖

«លោកអើយលោកម៉េចបានមកដាច់តើផ្ទះអ្នកជំងឺ ដែលរស់ដោយសាអុកស៊ីសែន នឹងលោកមកដាច់ចឹងទៀត វេទនាណាស់លោកអើយលោក»។ តាមរយៈសារមួយនេះអ្នកគាំទ្រជាច្រើនពិតជា អាណិតដល់លោក និងឪពុកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានធ្វើការជូនពរឲ្យឪពុកលោកឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយហុងដា
នាយហុងដា និងឪពុក
នាយហុងដា និងឪពុក
នាយហុងដា និងឪពុក
ឪពុកនាយហុងដា សម្រាកនៅផ្ទះជាមួយនឹងអុកស៊ីសែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា