ម្រេចគឺជាគ្រឿងទេសដ៏សំខាន់នៅក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ហើយវាក៏មានផ្ទុកនូវវីតាមីនជាច្រើនផងដែរ ដូចជា វីតាមីន A វីតាមីន C វីតាមីនK និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត ដែលមិនត្រឹមតែជំនួយសុខភាព តែក៏មានប្រយោជន៍ជំនួយដល់មុខងារ មេតាប៉ូលីស (Metabolic) ការរំលាយអាហារ ដែលល្អបំផុតនៅក្នុងការដុតរំលាយជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់បានថែមទៀតផង។

ដូច្នេះចង់ដឹងថា គួរតែទទួលទាន ម្រេច តាមវិធីណា ទើបមានប្រសិទ្ធភាពនៅក្នុងការសម្រកទម្ងន់ តោះ! មកតាមដានវិធីពិសេសងាយៗទាំង ៥ យ៉ាងនេះ៖

ម្រេច

១. ទទួលទានស្រស់ៗ

អ្នកអាចទទួលទានម្រេចស្រស់ៗទាំងគ្រាប់ ១ ទៅ២គ្រាប់ជារៀងរាល់ព្រឹក ដោយការលេបយកតែម្តងក៏បាន ឬអ្នកអ្នកទំពារវាទទួលទានប្រសិនជាអ្នកអាចទ្រាំនឹងរសជាតិហឹររបស់វាបាន។ ការធ្វើបែបនេះនឹងធ្វើឱ្យប្រព័ន្ធដុតរំលាយអាហារកាន់តែដំណើរការល្អជាងមុន។

ទទួលទានស្រស់ៗ

២. តែម្រេច

ងាយៗអ្នកគ្រាន់តែលាយម្សៅម្រេច ឬម្រេចកិនម៉ដ្ឋបន្តិចនៅក្នុងទឹកតែដែលអ្នកទទួលទានជាប្រចាំ នេះក៏ជាវិធីពិសេសដែលអាចជួយល់ការសម្រកទម្ងន់ផងដែរ។

តែម្រេច

៣. រោយម្រេចលើផ្លែឈើ និងអាហារសាឡាត់

អ្នកអាចប្រើប្រាស់ម្រេចលាយជាមួយនឹងទឹកជ្រលក់របស់អ្នក ឬក៏អាចរោយម្រេចបន្តិចនៅលើអាហារបន្លែសាឡាត់របស់អ្នកបាន។ វិធីមួយនេះមិនត្រឹមតែអាចបង្កើនរសជាតិម្ហូបអាហារដែលអ្នកកំពុងតែទទួលទាននោះទេ តែវាមានគុណប្រយោជន៍ពិសេសនៅក្នុងការសម្រកទម្ងន់ទៀតផង។

រោយម្រេចលើផ្លែឈើ និងអាហារសាឡាត់

៤. ម្រេចនៅក្នុងភេសជ្ជៈគ្រប់ប្រភេទ

អ្នកអាចលាយម្រេចបន្តិចនៅក្នុងភេសជ្ជៈពិសេសៗជំនួយសុខភាពដែលអ្នកទទួលទានបានគ្រប់ពេល ដូចជាការបន្ថែមម្រេចម៉ដ្ឋបន្តិចនៅក្នុង ភេសជ្ជៈកិន / ក្រឡុក ឬភេសជ្ជៈធ្វើពីបន្លែផ្លែឈើមានប្រយោជន៍មួយនាក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែជំនួយដល់សុខភាពពោះវៀន និងជួយដល់ការសម្រកទម្ងន់នោះទេ តែវាអាចពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ។

ម្រេចនៅក្នុងភេសជ្ជៈគ្រប់ប្រភេទ

៥. ប្រើប្រេងម្រេច

អ្នកអាចលាយ ប្រេងម្រេច សុទ្ធ២ ទៅ៣ដំណក់នៅក្នុងទឹកស្អាត១កែវធម្មតា សម្រាប់ទទួលទានរាល់ពេលមុនអាហារពេលព្រឹក ឬក៏អាចលាយប្រេងម្រេចជាទឹកជ្រលក់ស្រោចលើអាហារបន្លែសាឡាត់ក៏បាន។ ដោយប្រេងម្រេច អាចជួយកាត់បន្ថយជាតិអាស៊ីតខ្លាញ់ធាត់ កាត់ជាតិខ្លាញ់រុំបេះដូង រួមទាំងបញ្ចុះជាតិខ្លាញ់កូឡេស្តឺរ៉លនៅក្នុងរាងកាយផងដែរ ជាពិសេសនោះគឺជួយបង្កើនជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ និងបង្កើតកោសិកាខ្លាញ់ល្អនៅក្នុងរាងកាយទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]