ចិន៖ ហ្វេនផ្កាប់មុខជាច្រើននាក់ បានបង្កភាពចលាចលនៅអាកាសយានដ្ឋានសៀងហៃ ព្រោះតែចង់ជួប Idol របស់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

យោងតាមរូបភាពត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម Weibo បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានតារាសម្តែងសរុប ១៦នាក់ បានមកដល់ព្រលានយន្តហោះ រួមទាំងតារាសម្តែង Deng Chaoyuan ផងដែរ។

អ្វីដែលហួសចិត្ត និងមិននឹកស្មាននោះគឺថា មានហ្វេនផ្កាប់មុខជាច្រើន បានមកចាំ Idol របស់ខ្លួននៅអាកាសយានដ្ឋានតាំងតែពីថ្ងៃសុក្រឯណោះ ហើយនៅពេលដែល Idol របស់ពួកគេមកដល់ភ្លាម ស្រាប់តែមានភាពច្របូកច្របល់យកតែម្តង ពោលគឺពួកគេបានវាយបំបែកបង្កាន់ដៃកញ្ចក់ចោល ដើម្បីងាយស្រួលបានមើលនិងថតរូប Idol របស់ខ្លួនដូចជាអ្នកបានឃើញនៅក្នុងរូបភាពខាងក្រោមនេះហើយ។

រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ

យ៉ាងណាមិញ តាមប្រភពបានរាយការណ៍ថា មិនមានអ្នកណាម្នាក់ត្រូវរបួសនោះទេ។

ក្រោយមក នៅថ្ងៃបន្ទាប់ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានដល់អ្នកគាំទ្រទាំងនោះឱ្យប្រព្រឹត្តខ្លួនឱ្យបានសមស្រប និងកុំបង្កភាពចលាចលបែបនេះទៀត។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងការដាក់ទោសជាក់ជាពុំខាន។

យោងតាមច្បាប់របស់ក្រសួងបានចែងថា ជនដែលបង្កភាពចលាចលដល់សាធារណៈ, រំលោភលើសិទ្ធិឯកជន, និងប្រព្រឹត្តអំពើខុសច្បាប់ដែលពាក់ព័ន្ធ នឹងត្រូវបានផ្តន្ទាទោសដោយការពិន័យ, ការឃុំខ្លួន ឬ ការកាត់ទោសព្រហ្មទណ្ឌ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់អ៊ីនធើណេតមួយចំនួនបានសង្ស័យថា មូលហេតុដែលមានមនុស្សច្រើនបែបនេះ ច្បាស់ជាមាននរណាម្នាក់បានឱ្យដំណឹងពួកគេជាមុនទើបពួកគេដឹង។ 

រូបភាពនៅព្រលានយន្តហោះ

ដោយមានមនុស្សម្នាក់បានសរសេរថា៖

«ហេតុអ្វីបានជាពួកគេដឹងពីជើងហោះហើររបស់តារាទាំងនោះ? ច្បាស់ណាស់ ប្រាកដជា agents របស់តារាទាំងនោះបានប្រាប់មេអ្នកគាំទ្រនោះ ហើយពួកគេក៏បានរៀបចំខ្លួនចាំនៅព្រលានយន្តហោះនោះមុនយកតែម្តង។»

គួរឱ្យដឹងផងដែរ ការតាមដានតារាតាមរយៈបណ្តាញសង្គម គឺជារឿងធម្មតាទៅហើយសម្រាប់ប្រទេសចិន ហើយអ្នកខ្លះទៀតថែមទាំងលក់ព័ត៌មានជើងហោះហើររបស់តារាទាំងនោះ ឱ្យទៅហ្វេនផ្កាប់មុខទាំងនោះទៀតក៏មានដែរ៕ 

រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ
រូបភាពនៅព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]