(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានផ្លាស់ប្តូរការហាត់ប្រាណដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់ មកដើរតាមធម្មជាតិដោយមើលផលដំណាំដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាំដោយផ្ទាល់ដៃ និងដឹកនាំដាំ។

ជាមួយការបង្ហាញរូបដំណាំបន្លែបង្កា និងដំណាំឈើហូបផ្លែជាច្រើនដើមផងនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ល្ងាចនេះផ្លាស់វិធីហាត់ប្រាណពីការដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់មកដើរតាមធម្មជាតិនៅខាងក្រៅវិញម្តង។ មិនសូវបានដើរទេឆ្លៀតពេលមើលផលដំណាំដែលភរិយាខ្ញុំបានដាំ និងដឹកនាំដាំ»។

ជាការកត់សម្គាល់នៅតាមគេដ្ឋានរបស់ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបដូចជាសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាដើម ក៏បានដាំដុះបន្លែបង្កាផ្សេងៗនៅជុំវិញគេហដ្ឋានសម្រាប់ដាំស្ល និងធ្វើចំណីអាហារជាដើម៕

ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន
ក្នុងបរិវេណផ្ទះសម្តេចតេជោ ហ៊ុន សែន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]