ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់ Marvel‘s Avengers Endgame នឹងត្រូវចាក់បញ្ជាំងនៅប្រទេសកម្ពុជា និងនៅតាមរោងកុនល្បីៗនៅតាមបណ្តាប្រទេសមួយចំនួននៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ នេះហើយ ស្របពេលជាមួយគ្នានោះដែរក៏មាន Fan Marvel នៅកម្ពុជារាប់ពាន់នាក់បានកក់សំបុត្រកុនរបស់ Avengers Endgame និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្ហាញខ្លួនទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ទាក់ទាញកាន់តែកៀកទៅៗនៅថ្ងៃដែល Marvel ជិតនឹងចាក់បញ្ចាំងដូចគ្នាដែរ។ 

ប៉ុន្តែអ្វីទៅជាចំណុចពិសេសរបស់ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition វាស្តាប់មើលទៅហាក់ដូចជាមានលក្ខណៈពិសេសជាងទូរស័ព្ទ OPPO F11 Pro ទើបនឹងចេញទៅទៀត ព្រោះតាមការកត់ចំណាំរបស់យើងខ្ញុំទៅឃើញថាក្រុមហ៊ុន OPPO តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបំពាក់បច្ចេកវិទ្យាប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ ដល់អ្នកប្រើប្រាស់ទូរស័ព្ទគ្រប់គ្នាៗ ពីមួយជំនាន់ទៅមួយជំនាន់។ 

ជាក់ស្តែង OPPO F11 Pro Avengers Limited Edition ប្រាកដណាស់នឹងមានអ្វីៗដែលប្លែកៗ និងអស្ចារ្យជាងម៉ូឌែល F11 Pro ព្រោះគ្រាន់តែវាភ្ជាប់គ្នាជាមួយនឹងប្រេន Avengers ប៉ុណ្ណឹងឡើងរង្គោះរង្គើរ Fan បាត់ទៅហើយ ចុះទម្រាំតែបច្ចេកវិទ្យាខាងក្នុងរបស់វាទៀត មិនដឹងថាកប់ប៉ុណ្ណាទៅលោកអើយ គ្រាន់តែមើលសម្បកខាងក្រៅទាំងពណ៌ និងការរចនាជាមួយ Logo Avengers ឡើង High ម្លឹងៗទៅហើយ ចុះទម្រាំផ្នែកខាងក្នុងរបស់ OPPO F11 Pro Avengers Limited Edition ទៅទៀត រឹតតែអស្ចារ្យប៉ុណ្ណាទៅ ព្រោះនៅពេលនេះរឿង Avengers និងទូរស័ព្ទ OPPO Avenger កំពុងតែបានឆក់យកបេះដូងអ្នកគាំទ្រខ្លាំងណាស់ ជាពិសេស Fan ផ្កាប់មុខរបស់ Avengers តាំងតែពីមានព័ត៌មានបែកធ្លាយដំបូងៗមកម្ល៉េះ។ 

គិតតែប៉ុណ្ណេះទៅ ប្រសិនបើវាជាទូរស័ព្ទ Avengers មែន វាច្បាស់ជាមានអ្វីដែលខ្លាំងដូច Hero ក្នុងរឿង Marvel ជាក់ជាមិនខាន គ្រាន់តែពេលនេះពួកយើងមិនដឹងថា វាអាចនឹងដូចចំណុចអ្វីខ្លះ? ដូច្នេះចូរសាកទស្សន៍ទាយទាំងអស់គ្នាមើល៍ថា វាអាចនឹងមានអ្វីអស្ចារ្យខ្លះ? វានឹងមកដល់ប្រទេសកម្ពុជាឬអត់? ហើយវាមានតម្លៃប៉ុន្មានដែរ?

OPPO F11 Pro Avengers
OPPO F11 Pro Avengers
OPPO F11 Pro Avengers

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]