ភ្នំពេញ៖​ ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក ។

ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យ​​ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ("Dai-ichi Life Group") ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន៧ គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាប្រទេសទី៨ ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។

ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍កម្ពុជាតាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕

ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍
ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍
ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]