កូរ៉េខាងត្បូង ៖ តារាសម្ដែងប្រុស ដែលជាតួឯកល្បីឈ្មោះ ក្នុងវិស័យរឿងភាគកូរ៉េ Lee Minho ថ្មីៗនេះ កំពុងតែត្រៀមបញ្ចប់ ភារកិច្ចយោធារបស់ខ្លួន ដើម្បីត្រលប់មកផ្ទះវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ជាការពិតណាស់ តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះ បានដកខ្លួនឆ្ងាញពីវិស័យសិល្បៈ មួយរយៈពេលទៅហលយ ចាប់តាំងពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ ២០១៧ មកម្ល៉េះដើម្បីបំពេញភារកិច្ចយោធា ដូចជាបុរសជនជាតិកូរ៉េទូទៅ។

ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានចេញផ្សាយថា លោកនឹងត្រូវបញ្ចប់ភារកិច្ចនេះ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ គឺនៅស្អែកនេះហើយ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ភ្នាក់ងារផលិតកម្ម MYM Entertainment ដែលជាអ្នកគ្រប់គ្រង Lee Min Ho បានបញ្ចេញសេចក្ដីថ្លែងការណ៍ថា Lee Min Ho មានគម្រោងបញ្ចប់ភារកិច្ចនេះ យ៉ាងស្ងប់ស្ងាត់ ដូច្នេះហើយ នឹងគ្មានការរៀបចំកម្មវិធីអបអរអ្វីឡើយ។

ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រីករាយ ចំពោះការវិលត្រលប់មកផ្ទះវិញរបស់លោក។ ពួកគេមានសេចក្ដី នឹករលឹកដល់រូបលោកជាខ្លាំង ហើយតែងតែទន្ទឹងរង់ចាំ ការបង្ហាញខ្លួន សារជាថ្មីម្ដងទៀតរបស់ Lee Min Ho នៅក្នុងកញ្ចក់ទូរទស្សន៍៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Lee Minho
រូបភាព Lee Minho
រូបភាព Lee Minho
រូបភាព Lee Minho
រូបភាព Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]