បរទេស៖ លោក Thierry Henry ហាក់មិនសូវកាក់កបក្នុងនាមជាគ្រូបង្វឹកទេ ក្រោយពីដឹកនាំក្រុម AS Monaco ធ្លាក់សឹងដល់បាតតារាង Ligue1 កាលពីដើមរដូវកាលកន្លងទៅ។ ប៉ុន្តែទោះបីជាបែបណាក្តី កាលពីពេលថ្មីៗនេះស្រាប់តែលេចឮដំណឹងនៃការខិតជិតដល់ការទៅដឹកនាំក្លិបថ្មីធំមួយនៅអាមេរិក នាពេលឆាប់ៗនេះផងដែរ។

លោក Thierry Henry

បើយោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា Thierry Henry កំពុងតែខិតជិតដល់កិច្ចសន្យាថ្មី សម្រាប់ការជំនួសតំណែងរបស់លោក Chris Armas ក្នុងការដឹកនាំក្លិបមួយនៅអាមេរិកគឺ New York Red Bull។ ក្លិប New York Red Bull កំពុងឈរនៅលេខ ១១ ក្នុងការប្រកួតប្រជែង Major Soccer League East Conference និងឈរនៅលេខ ២០ ក្នុងតារាងរបស់ Major Soccer League។

គួរបញ្ជាក់ថា Thierry Henry ក៏ធ្លាប់ជាកីឡាករនៅក្លិប New York Red Bull ផងដែរកាលពីឆ្នាំ ២០១០-២០១៤។ Thierry Henry រកបាន ៥១គ្រាប់ឱ្យក្លិបទីក្រុង New York មួយនេះ ពីការបង្ហាញខ្លួនសរុប ១២២ប្រកួត៕ 

លោក Thierry Henry
កីឡដ្ឋានក្លិប New York Red Bull

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]