អាមេរិក៖ មិនប៉ុន្មានថ្ងៃមកនេះ អ្នកគាំទ្ររបស់ក្រុមBlackpink ជាច្រើន មានការព្រួយបារម្ភនិងចលាចលជាខ្លាំង ក្រោយពីបាត់ដំណឹងរបស់ តារាចម្រៀងស្រី Jisoo ជាច្រើនថ្ងៃ ចាប់តាំងពីថ្ងៃចុងក្រោយ នៃការសម្តែងនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី Coachella កាលពីថ្ងៃទី១៩ មេសាកន្លងទៅនេះ។

ជាការពិតណាស់ មិនប៉ុន្មានថ្ងៃនេះ គេប្រទះឃើញសមាជិក៣រូបរបស់ Blackpink គឺ Jennie Lisa និង Rose បានបណ្តើរគ្នាទៅទស្សនាព្រឹត្តិការណ៍ប្រគុំតន្រ្តី Coachella ជាច្រើនថ្ងៃជាប់ៗគ្នា ប៉ុន្តែគេមិនបានឃើញវត្តមានរបស់ Jisoo ចូលរួមជាមួយឡើយ សូម្បីគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ក៏ស្ងាត់បាត់ឈឹងមិនឃើញបង្ហោះអ្វីទៀតដែរ ដោយហេតុនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនកើតការព្រួយបារម្ភជាខ្លាំង ដល់ថ្នាក់ម្នាក់ៗ បានបង្ហោះសារប្រកាសក្តែងៗស្វែងរក Jisoo និងថែមទាំងបាននាំគ្នាចូលទៅComment នៅក្នុងរូបបង្ហោះរបស់ Jennie Lisa និង Rose សូម្បីសួររកពីដំណឹងរបស់Jisoo ថែមទៀតផងផង។

Jennie Lisa និង Rose ទៅលេង Coachella មិនមានវត្តមាន Jisoo

ប៉ុន្តែទោះយ៉ាងណា សំណួររាប់ម៉ឺនសំណួរដែលអ្នកគាំទ្រជាច្រើនបានសួរថា «ឯណាទៅJisoo? តើ Jisoo នៅទីណា? តើមានអ្វីកើតឡើងចំពោះ Jisoo ?» រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ទីបំផុតក៏ទទួលបានចម្លើយយ៉ាងស្ងប់ចិត្តមកវិញ ពោលគឺទីបំផុតមិនប៉ុន្មានម៉ោងមុននេះ Jisoo បានវិលត្រឡប់មកលេងគណនីអ៊ីនស្តារក្រាមជាថ្មី និងបានបង្ហោះសារទៅកាន់អ្នកគាំទ្រ ឲ្យបានដឹងពីស្ថានភាពរបស់នាង និងឲ្យពួកគេឈប់មានការព្រួយបារម្ភចំពោះនាងតទៅទៀផងដែរ។ ដោយក្នុងនោះនាងបានសរសេរថា៖

«ខ្ញុំនៅទីនេះប្លីង! កុំបារម្ភអី! ខ្ញុំបានសម្រាកយ៉ាងយូរសម្រាប់ប៉ុន្មានថ្ងៃនេះ ព្រោះខ្ញុំចង់នៅក្នុងស្ថានភាពដ៏ល្អមួយ នៅពេលដែលខ្ញុំជួបអ្នកទាំងអស់គ្នានៅថ្ងៃស្អែកនេះ។ សុំទោសផងដែលធ្វើឱ្យអ្នកទាំងអស់គ្នាបារម្ភប៉ុន្ដែខ្ញុំមិនអីទេ។ ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ និងសុបិនល្អណា។ ជួបគ្នាថ្ងៃស្អែក។»

គួរឲ្យដឹងថា មូលហេតុដែលJisoo បាត់មុខជាច្រើនថ្ងៃមកនេះ ដោយសារតែនាងមានជម្ងឺគ្រុនផ្តាសាយជាទម្ងន់ និងឈឺចាប់ឆ្អឹងខ្នងផ្នែកខាងក្រោយផងដែរ ទើបនាងត្រូវសម្រាកនៅក្នុងសណ្ឋាគារព្យាបាលខ្លួន ដើម្បីឆាប់ជាសះស្បើយមកជួបជាមួយនឹង អ្នកគាំទ្រ នៅក្នុងកម្មវិធីប្រគុំតន្រ្តីWorld Tour របស់ខ្លួន “ 2019 World Tour BLACKPINK In Your Area» ដែលប្រព្រឹត្តទៅនៅរដ្ឋ Chicago ថ្ងៃទី២៤ មេសានេះផងដែរ៕  

ក្រុម Blackpink
Jennie Lisa និង Rose ទៅលេង Coachella មិនមានវត្តមាន Jisoo
អ្នកគាំទ្របង្ហោះប្រកាសរកJisoo
Jisoo បង្ហោះសារបញ្ឈប់ការព្រួបារម្ភរបស់អ្នកគាំទ្រ
Kim Jisoo សមាជិកក្រុម Blackpink
Kim Jisoo សមាជិកក្រុម Blackpink
Kim Jisoo សមាជិកក្រុម Blackpink
Kim Jisoo សមាជិកក្រុម Blackpink
Kim Jisoo សមាជិកក្រុម Blackpink
Kim Jisoo សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]