ភ្នំពេញ៖ ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងការផ្តល់ជូនការរស់នៅកាន់តែងាយស្រួលនោះ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្ស សាមសុង ក៏បានធ្វើការប្រកាស និងផ្តល់ជូននូវភាពអស្ចារ្យនៃទូរទស្សន៍ QLED ដ៏វៃឆ្លាតបំផុតជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។ ហើយសម្រាប់មុខងារ Ambient Mode ថ្មីនេះដែរ គឺពិតជាអាចផ្តល់នូវប្រណីតភាព និងការទាក់ទាញបំផុតសម្រាប់គេហដ្ឋានក៏ដូចជាបន្ទប់ទទួលភ្ញៀវរបស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរអេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជាស៊ុមរូបភាព ឬអាចបំលែងឱ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងផ្ទៃជញ្ជាំងរបស់អ្នកបានផងដែរ ដោយប្រើប្រាស់ថាមពលតិចបំផុត។

ទូរទស្សន៍ Samsung QLED

គួរបញ្ជាក់ផងដែរថា មុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះពីសិល្បករល្បីៗជាច្រើនរូបជុំវិញពិភពលោកដូចជា៖ Tali Lennox និង Scholten & Baijings ជាដើម។ បន្ថែមលើសពីនេះទៀតនោះលោក Jongsuk Choo ដែលជាអនុប្រធាននាយកប្រតិបត្តិផ្នែក Visual Display Business នៃក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បានមានប្រសាសន៍ថា៖ 

«យើងពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវមុខងារ Ambient Mode ថ្មីនេះសម្រាប់អតិថិជនទាំងអស់ ដែលមិនគ្រាន់តែបន្ថែមភាពស្រស់ស្អាតដ៏ល្អឯកសម្រាប់អេក្រង់ទូរទស្សន៍នៅពេលបិទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបែបផែនជីវិតកាន់តែរស់រវើក និងទាន់សម័យផងដែរ»។
ទូរទស្សន៍ Samsung QLED
ទូរទស្សន៍ Samsung QLED
ទូរទស្សន៍ Samsung QLED
ទូរទស្សន៍ Samsung QLED

***ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍នៃជីវិតដ៏រស់រវើកជាមួយនឹងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកក៏អាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]