អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានផ្លាស់ទៅកាន់ក្លិប Juventus កាលពីចុងរដូវកាលមុន ក្នុងតម្លៃខ្លួន ១១០លានអឺរ៉ូ ក្រោយពីបញ្ចប់ភារកិច្ចរបស់ខ្លួនជាមួយ Real Madrid ដោយជួយក្លិបឈ្នះ Champions League ជាលើកទី៣ជាប់គ្នា។ ក្រោយការបង្ហាញខ្លួនរបស់ Ronaldo យ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះ ក្លិប Juventus ជឿជាក់ថានឹងអាចមានឱកាសកាន់តែខ្ពស់ក្នុងការឈ្នះពានធំៗទាំង៣ រួមមាន Serie A , Coppa Italia និង UEFA Champions League។ ប៉ុន្តែយ៉ាងណាមិញ នារដូវកាលនេះ Juventus បានត្រឹមតែឈ្នះពានលីគកំពូលអ៊ីតាលីតែប៉ុណ្ណោះ ក្រោយធ្លាក់ពីពាន Coppa Italia ក្រោមថ្វីជើងក្លិប Atalanta និងធ្លាក់ចេញពីពាន Champions League ក្រោមថ្វីជើងរបស់ Ajax។

កីឡាករ Cristiano Ronaldo

ត្រឡប់មកវិញ កាលពីពេលថ្មីៗនេះ ស្ថិតិថ្មីមួយដែលបញ្ចេញដោយ SofaScore បានបង្ហាញថា Cristiano Ronaldo គឺជាកីឡាករដែលស៊ុតបាល់ Free-Kick យ៉ាប់បំផុតមួយរូបនារដូវកាលនេះ។ ស្ថិតិនេះក៏បានបង្ហាញថា Ronaldo មិនមែនមានបញ្ហា Free Kick មិនបានល្អតែនៅក្នុងអ៊ីតាលីប៉ុណ្ណោះទេ តែជាកំណត់ត្រាមិនល្អនៅលីគកំពូលនារដូវកាលនេះតែម្តង។ កីឡាករតែម្នាក់គត់ដែលមានកំណត់ត្រា Free Kick មិនល្អជាង Ronaldo នារដូវកាលនេះគឺកីឡាករ Camillo Ciano របស់ក្លិប Frosinone។ ជាក់ស្តែង កីឡាករទាំង២រូបនេះ ស៊ុតបាល់ Free Kick មិនចូលម្តងណាសោះតែម្តងនៅក្នុង Serie A នារដូវកាលនេះ៕

កីឡាករ Cristiano Ronaldo
កីឡាករ Camillo Ciano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]