ភ្នំពេញ៖ តារាពហុជំនាញដ៏មានប្រជាប្រិយភាព អ្នកនាងខាត់ សុឃីម កំពុងតែជួបទុក្ខជាទម្ងន់ ព្រោះតែឪពុកជាទីស្រលាញ់ បានធ្លាក់ខ្លួនឈឺ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាម យ៉ាងគួរឲ្យព្រួយបារម្ភ។

ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានអាណិតដល់លោកឪពុករបស់នាងគ្រប់គ្នា ដែលត្រូវមកជួបបញ្ហាធ្លាក់ខ្លួនឈឺបែបនេះ ស្របពេលដែលកាលពីម្សិលមិញនេះ លោកអាចដើរលេងសប្បាយ ហាក់ដូចជាគ្មានបញ្ហាអ្វីសោះឡើយ។

ទន្ទឹមនឹងនេះដែរ បងប្អូនស្រីរបស់តារារូបនេះ បាននាំគ្នាមកមើលថែលោកឪពុករបស់ខ្លួន ក្រោមការយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះសុខភាពរបស់ឪពុករបស់ខ្លួន ដើរតួជាកូនល្អគ្រប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះបណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បាននាំគ្នាចូលរួមជូនពរ ឲ្យឪពុករបស់នាងឆាប់ជាសះស្បើយពីជំងឺផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ខាត់ សុឃីម
ខាត់ សុឃីម និងគ្រួសារ
ខាត់ សុឃីម ​និងឪពុក
ខាត់ សុឃីម ​និងឪពុក
ខាត់ សុឃីម ​និងឪពុក
ឪពុកខាត់ សុឃីម ​កំពុងសម្រាកនៅមន្ទីរពេទ្យ
ឪពុកខាត់ សុឃីម ​កំពុងសម្រាកនៅមន្ទីរពេទ្យ
ឪពុកខាត់ សុឃីម ​កំពុងសម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម