​គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ វីតាមីន ល្អខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ គ្រាន់​តែ​ថាគ្រប់​ប្រភេទ​វីតា​មីន គឺ​មាន​នា​ទី​ទ្រទ្រង់​រាង​កាយ​ផ្សេងៗ​គ្នា។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​វីតាមីន​ល្អៗ​ប៉ុន្មានប្រភេទ មាន​តួ​នាទី​ការពារ​ស្បែក​យើង​ឲ្យ​នៅ​ស្រស់​ស្អាត ពិសេស​ខែ​ក្តៅ​ខ្លាំង​បែប​នេះ បើ​ទទួល​បាន​វីតាមីន​ជំនួយ​ស្បែក​ច្រើនក៏​ល្អ​ម្យ៉ាង​ដែរ។

១- វីតាមីន A

ប្រភព​វីតាមីន A មាន​នៅ​ក្នុង ការ៉ុត ដំឡូង​ផ្អែម បន្លែ​បៃតង និង​ស៊ុត។ សារធាតុ Retinoids ក៏ជាប្រភព​វីតាមីន A ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ក្រែម និងសេរ៉ូម ប្រើប្រាស់​ជំនួយស្បែក។ ការសិក្សា​ជាច្រើន គាំទ្រ​ចំពោះ​ផលប្រយោជន៍​សារធាតុ Retinoids សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​អាច​បង្កើន​កោសិកា​កកើតឡើងវិញ កម្ចាត់​មុន ​កាត់បន្ថយ​ភាព​ចាស់ ជួយ​ថែរក្សា​ស្បែកពី​កម្ដៅព្រះអាទិត្យ​បាន​យ៉ាង​ល្អ។

២- ​វីតាមីន B-complex

វីតាមីន B-complex មាន​នៅ​ក្នុង​ថ្នាំគ្រាប់ អាច​ជួយ​រាងកាយផលិត​កោសិកាស្បែក​ថ្មី។ ការសិក្សា​ជាច្រើនរកឃើញ​ថា វីតាមីន​នេះមានប្រសិទ្ធភាព​បំផុតនៅពេល​ប្រើប្រាស់​វា​ដោយផ្ទាល់​ទៅ​លើ​ស្បែក។

៣- វីតាមីន C

វីតាមីន C ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មានន័យថា​វារារាំង​ការ​បង្ក​បញ្ហា​លើ​ស្បែក​​ដោយ​អុកស៊ីតកម្ម។ ការសិក្សារកឃើញ​ថា ពេល​កោសិកា​ស្បែក​រង​ការ​បំផ្លាញ​ពី​​អុកស៊ីតកម្មនឹង​ធ្វើ​ឲ្យ​យើង​ឆាប់ចាស់។ គ្រាប់ថ្នាំ​វីតាមីន C អាច​ជួយ​សុខភាព​ស្បែក និង​កាត់​បន្ថយ​ភាព​ចាស់ ហើយ​ញ៉ាំ​វីតាមីនប្រភេទ​នេះ​ច្រើនគ្មាន​​គ្រោះថ្នាក់​នោះដែរ។ វីតាមីន C ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា និង​មើលទៅ​កាន់តែ​ក្មេង ខណៈស៊ីរ៉ូមវីតាមីន C ជម្រុញ​ការ​ផលិត​ខូឡាជែន និង​ប្រឆាំង​ផលប៉ះពាល់​ពី​ព្រះអាទិត្យ។ វីតាមីន C មាន​ក្នុង​ផ្លែក្រូច បន្លែ​ប្រូខូលី និង​ផ្កាខាត់ណា។

៤- វីតាមីន D

វីតាមីន D គាំទ្រ​ដល់មេតាបូលីស​កោសិកា​ស្បែក ជួយ​កំណើន​ស្បែក និង​ជួសជុស​ស្បែក។ កម្រិត​មិន​សមស្របនៃ​វីតាមីន D អាច​បង្កើត​ឲ្យ​មាន​បញ្ហា​ស្បែក។ វីតាមីន D សម្បូរ​នៅ​ក្នុង​ទឹកដោះគោ គ្រាប់ធញ្ញជាតិ ត្រីធូណា ត្រីសាល់ម៉ុន និង​ត្រីដាវ។ វីតាមីន​ប្រភេទ​នេះ ជួយ​ដល់​ព្យាបាល​ករណី​រលាក​ស្បែក​ទៀត​ផង។

៥- វីតាមីន E

ដូច​គ្នា​នឹង​វីតាមីន C វីតាមីន E ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម កាត់បន្ថយ​ភាពចាស់ មាននៅ​ក្នុង​គ្រាប់ធញ្ញជាតិ ស្ពែ​ពុយឡេង ផ្លែ​ស្វាយ និង​ពោត។ ផលិតផល​ថែរក្សា​សុខភាព​ភាគច្រើនមាន​សារធាតុ​វីតាមីន E ព្រោះ​វា​អាចជួយ​ព្យាបាល​របួស និង​ព្យាបាល​មុន​ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយHello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]