ភ្នំពេញ៖ កាលពេលប៉ុន្មានខែមុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្ងាត់ៗស្រាប់តែទទួលដំណឹងថា តារាពហុជំនាញអ្នកនាងសុន ស្រីពេជ្រ បានសម្រាលបានកូនស្រីជាទីស្រលាញ់ម្នាក់ ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់។

យ៉ាងណាមិញ កូនស្រីកើតមិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះបានធ្វើការប្រាថ្នា ក៏ដូចជាចង់ឲ្យកូនល្អ នៅពេលដែលមានវ័យធំពេញរូបរាងនាថ្ងៃអនាគត។ ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ តាមបណ្តាញសង្គមយ៉ាងដូច្នោះថា៖

«អ្នកជាកំលាំងចិត្តខ្ញុំ ខ្ញុំចង់ឲ្យអ្នកធំឡើង តាមដោយគន្លងធម៌ ស្រលាញ់ក្រុមគ្រួសារ ចេះអាណិតមេត្តា ជួយដល់អ្នកដែលទន់ខ្សោយជាងខ្លួន តែអ្វីដែលខ្ញុំចង់បានខ្លាំងជាងនេះគឺត្រូវស្រលាញ់ខ្លួនឯង ឲ្យបានច្រើងណានាងតូច»។

តាមរយៈសារដ៏មានន័យមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពេញចិត្តគ្រប់គ្នាតែម្តង ដែលនាងបានដើរតួជាម្តាយយ៉ាងល្អ ចេះគិតគូពីកូនស្រីរបស់ខ្លួន និងចង់ឲ្យកូនខ្លួនក្លាយជាមនុស្សល្អ តាំងតែពីតូចបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
សុន ស្រីពេជ្រ
សុន ស្រីពេជ្រ និងស្វាមី
សុន ស្រីពេជ្រ និងស្វាមី
កូនស្រីសុន ស្រីពេជ្រ
កូនស្រីសុន ស្រីពេជ្រ
កូនស្រីសុន ស្រីពេជ្រ
កូនស្រីសុន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ