កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ ផលិតកម្ម C-Jes Entertainment ដែលជាផលិតកម្មរបស់ លោក Yoochun សមាជិក្រុម JYJ បានប្រកាសលិខិតផ្លូវការមួយ ដោយបញ្ជាក់ពីការបញ្ឈប់រូបលោក ពីការងារសិល្បៈក្រោយត្រូវបានពិនិត្យឃើញ ប្រើប្រាស់ថ្នាំញៀន។

ក្នុងនោះដែរ ផលិតកម្មបានសរសេរថា៖ “សួស្តី នេះគឺជាផលិតកម្ម C-jes Entertainment។ ពួកយើងបានតាមដានការស៊ើបអង្កេតដោយយកចិត្តទុកដាក់លើរឿងរ៉ាវរបស់លោក Park Yoochun ដោយជឿជាក់ថា លោកមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ក៏ប៉ុន្តែស្រាប់តែម្សិលមិញនេះ យើងបានដឹងតាមរយៈរបាយការណ៍ព័ត៌មានថា លោក Yoochun ពិតជាប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន។ ពួកយើងធ្លាប់មានការជឿជាក់ និងទំនុកចិត្តទៅលើសិល្បកររូបនេះ ថារូបលោកពិតជាមិនធ្វើបែបនេះទេ ក៏ប៉ុន្តែបន្ទាប់ពីមានរឿងរ៉ាវបែបនេះកើតឡើង ទំនាក់ទំនងរវាងពួកយើងនិងលោក Yoochun នឹងមិនប្រសើរដូចមុននោះទេ ដូច្នេះហើយពួកយើងបានសម្រេចលុបចោលកុងត្រាផ្តាច់មុខ រវាងផលិតកម្មនិងសិល្បកររូបនេះ។ ដូច្នេះហើយ ចាប់ពីពេលនេះទៅលោក Yoochun នឹងត្រូវបញ្ឈប់ពីការងារសិល្បៈ និងលុបចោលការងារទាំងអស់ ដើម្បីដាក់ជូនសេចក្តីសម្រេចផ្លូវការរបស់តុលាការ។ ពួកយើងពិតជាមានអារម្មណ៍ថាខុសធ្ងន់ចំពោះរឿងរ៉ាវនេះ។ ហើយពួកយើងនឹងសន្យាថា នឹងមិនឲ្យរឿងរ៉ាវបែបនេះ កើតឡើងទៀតនោះទេ។ ម្តងទៀងពួកយើងពិតជាសុំទោសចំពោះបញ្ហានេះ”

គួររម្លឹកដែរថា កាលពីថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ ប៉ូលីសបានបញ្ជាក់ពីការធ្វើទេសរកសារធាតុញៀន តាមរយៈរោមជើងរបស់លោក Yoochun ហើយបានបញ្ជាក់ថា លោកពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Yoochun
Yoochun
Yoochun
Yoochun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]