កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមអ្នកគាំទ្រ BTS បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះជនឈ្លាតឱកាសមួយចំនួន ដែលកំពុងតែប្រើប្រាស់ ភាពល្បីល្បាញរបស់ BTS ដើម្បីជាប្រយោជន៍ មុខជំនួញរបស់ខ្លួន ដោយសារតែបច្ចុប្បន្ននេះ មានទំនិញខុសច្បាប់ជាច្រើនរបស់ BTS កំពុងត្រូវបានគេបង្ហោះលក់ នៅពាសពេញអ៊ីនធើណែត។

ប៉ុន្តែអ្វីដែលធ្វើឲ្យ ក្រុមអ្នកគាំទ្រ ក៏ដូចជាផលិតកម្ម BigHit ផ្ទាល់ មិនអាចនៅស្ងៀមបាននោះគឺ ការប្រើប្រាស់ រូបភាពសមាជិកក្រុម BTS នៅលើខោក្នុងរបស់មនុស្សស្រី ដែលពេលនេះកំពុងដាក់លក់ ព្រោងព្រាត ដោយម៉ាកយីហោ FORUSDESIGNS ដែលត្រូវបានគេស្គាល់ថា ជាម៉ាក់ល្បីខាងលក់ សម្លៀកបំពាក់ស៊ិចស៊ី។

បន្ទាប់ពីឃើញ ការរាយការណ៍របស់អ្នកគាំទ្រយ៉ាងច្រើន ទាក់ទងនឹងបញ្ហានេះ ផលិតកម្ម BigHit ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ បង្ហាញថាការលក់ផលិតផលទាំងនេះ គឺជារឿងខុសច្បាប់ ព្រោះវាមិនមែនជាទំនិញផ្លូវការ ដែលផលិតដោយផលិតកម្ម BigHit ឡើយ។

ជាការពិតណាស់ អ្នកគាំទ្រជាច្រើនកំពុងទាមទារឲ្យ ក្រុមហ៊ុនចាត់វិធានការ ប្រឆាំងនឹងការលក់របស់របរមួយចំនួនធំ ដែលជាការបង្កភាពអាម៉ាស់ ដល់សមាជិកក្រុម BTS។ 

អ្នកគាំទ្របានលើកឡើងថា តើពួកគេនឹងបានអារម្មណ៍បែបណា ពេលដឹងថា អ្នកគាំទ្ររបស់ពួកគេ កំពុងស្លៀកខោក្នុង ដែលមានសុទ្ធតែរូបរបស់ពួកគេ?

ឆ្លើយតបចំពោះបញ្ហានេះ ផលិតកម្ម BigHit បានចេញមុខបកស្រាយថា ពួកគេកំពុងតែចាត់ការណ៍ ចំពោះរឿងនេះ ដោយបង្កើនការយកចិត្តទុកដាក់ និងការពារកេរ្តិ៍ឈ្មោះ សិល្បករនៅក្នុងផលិតកម្មរបស់ពួកគេ ដើម្បីឲ្យអ្នកគាំទ្រកក់ក្ដៅចិត្ត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព Jimin
រូបភាព Jungkook
រូបភាព V
រូបភាព ដែលគេបង្ហោះលក់
រូបភាព ដែលគេបង្ហោះលក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]