អង់គ្លេស៖ កីឡាករ Shane Long របស់ Southampton បានបង្ហាញពីគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការប្រកួតទល់នឹង Watford កាលពីយប់មិញនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់រូបនេះ បានចំណាយពេលត្រឹមតែ ៧.៦៩វិនាទីតែប៉ុណ្ណោះ ក្នុងការបំប៉ោងសំណាញ់ទីក្រុម Watford ដែលគ្រាប់បាល់នេះ បានក្លាយជាគ្រាប់បាល់ដែលស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ Premier League។

កីឡាករ Shane Long

គួរបញ្ជាក់ថា គ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតទាំង ៥ ក្នុងប្រវត្តិសាស្រ្ត Premier League រួមមាន Shane Long (Southampton ២០១៨/១៩) ៧.៦៩វិនាទី, Ledley King (Spurs ២០០០/០១) ៩.៨២វិនាទី, Alan Shearer (Newcastle ២០០២/០៣) ១០.៥២វិនាទី, Christian Eriksen (Spurs ២០១៧/១៨) ១០.៥៤វិនាទី និង Mark Viduka (Leeds United ២០០០/០១) ១១.៩០វិនាទី។

យ៉ាងណាមិញ ការប្រកួតនេះបានបញ្ចប់ទៅក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Watford បានតាមស្មើមកវិញនៅនាទីទី៩០ ដោយកីឡាករ Andre Gray៕

សូមទស្សនាវីដេអូការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Southampton និង Watford
ការប្រកួតរវាង Southampton និង Watford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]