កូរ៉េខាងត្បូង៖ ក្រោយទទួលបានភាពជោគជ័យជាមួយបទចម្រៀង «Spring» ច្រៀងរួមជាមួយអតីតសមាជិកក្រុម 2NE1 នាង Sandara Park រួចមក នៅពេលនេះ នាង Park Bom បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយរូបនាងនឹងមានការវិលត្រឡប់ជាថ្មី នៅដើមខែក្រោយនេះ។

ក្នុងនោះដែរ សម្រាប់បទថ្មីមួយបទនោះ មានចំណងជើងថា “4:44” ច្រៀងរួមជាមួយនាង Waein សមាជិកក្រុម Mamanoo ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ ដោយមានការបង្ហោះសម្រាប់កម៉្មង់ទិញទុកមុន នៅលើ​វេបសាយលក់អាលប៊ុមមួយមានឈ្មោះថា Ktown4u ។

គួររម្លឹកដែរថា សម្រាប់ពាក្យ 4:44 នេះដែរ ត្រូវបាននាង Park Bom ក៏ដូចជាផលិតកម្ម D-Nation និងលោក Brave Brother បង្ហោះនៅលើបណ្តាញសង្គមម្តងរួចមកហើយ ដែលធ្វើឲ្យអ្នកគាំទ្រគិតទុកជាមុនថានាង Park Bom ប្រាកដជាមានដំណឹងល្អសម្រាប់អ្នកគាំទ្រ ដូច្នេះហើយនៅពេលនេះ ការរំពឹងទុករបស់អ្នកគាំទ្រ ពិតជាមិនខកបំណងនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Park Bom
Park Bom
Park Bom
អាល់ប៊ុមថ្មីរបស់ Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]