ថៃ៖ ដំណឹងល្អនៃការពពោះ ពិតជាបានធ្វើឲ្យតារាសម្តែង លោក Beam និងភរិយា មានភាពសប្បាយរីករាយនៅក្នុងចិត្តជាខ្លាំង ព្រោះតែទីបំផុតពួកគេក៏អាចមានទាយាទបន្តវង្សត្រកូល សមតាមបំណងប្រាថ្នារបស់គ្រួសារទាំងសងខាងហើយ។

ដោយឡែក អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺនាពេលថ្មីៗនេះ ស្រាប់តែលទ្ធផលនៃការឆ្លុះអេកូមើលទារក នៅក្នុងផ្ទៃរបស់ភរិយា លោក Beam ក៏បានបង្ហាញឲ្យឃើញថា ភរិយាតារាប្រុសរូបនេះ បានពពោះកូនភ្លោះ ដោយក្នុងនោះគឺបាន កូនប្រុស១ និងស្រី១ ដែលកំពុងតែមានការរីកលូតលាស់ ប្រកបដោយសុខភាពល្អផងដែរ។

ជាក់ស្តែងនៅក្នុងវីដេអូVlog ដែលអ្នកទាំងពីរតែងតែបានបង្ហោះជាញឹកញាប់ នៅក្នុងគណនីផ្ទាល់ខ្លួនជាប្រចាំនោះ ក៏បានបង្ហាញថា ពេលនេះកូនស្រីរីកលូតលាស់ និងមានទម្ងន់ ១០៩ ក្រាមហើយ ចំណែកឯកូនប្រុសវិញ ក៏កំពុងតែរីកលូតលាស់យ៉ាងល្អដូចគ្នា ដោយមានទម្ងន់ខ្លួន ១២០ ក្រាម ក្នុងផ្ទៃដែលមានរយៈពេលជាង ១១ សប្តាហ៍។

យ៉ាងណាមិញ ក្រោយពេលដឹងដំណឹងបែបនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្រតារាប្រុសរូបនេះជាច្រើន ពិតជាសប្បាយរីករាយជំនួស និងបានចូលរួមអបអរសាទរ ដែលនៅទីបំផុតការព្យាយាម ស្ទើរតែគ្រប់វិធីមកជាង៣ឆ្នាំនេះ អ្នកទាំងពីរក៏បានសម្រេចដូចបំណងប្រាថ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Beam និងភរិយា
Beam និងភរិយា
Beam និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]