អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានប្រកាសឱ្យដឹងថា រូបគេនឹងស្នាក់នៅជាមួយ Juventus តទៅទៀត ទៅតាមកិច្ចសន្យាដែលបានកំណត់ជាមួយក្លិប Juventus។ យ៉ាងណាមិញក្រោយពីក្លិបបានឈ្នះពាន Serie A សាជាថ្មីម្តងទៀត ក្លិបក៏បានសម្លឹងមើលការនាំយកកីឡាករថ្មីចូលរួមបន្ថែមទៀតនារដូវកាលក្រោយ ដោយបានសាកសួរយោបល់មួយចំនួនពី Cristiano Ronaldo ផងដែរ។

កីឡាករ Cristiano Ronaldo
កីឡាករ Raphael Varane
កីឡាករ Isco

បើយោងតាមសារព័ត៌មាន Corriere Dello Sport បានឱ្យដឹងថា កីឡាករ Cristiano Ronaldo បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ៦រូបដែលគេចង់ឱ្យក្លិប Juventus ទិញយកនារដូវក្តៅនេះ។ គេជឿជាក់ថា លោក Masimiliano Allegri ដែលជាគ្រូបង្វឹករបស់ Juventus ធ្វើបែបនេះ ដោយសារតែលោកចង់បានយោបល់ខ្លះៗពី Cristiano Ronaldo ដើម្បីពង្រឹងក្រុមបន្ថែមក្នុងពានរង្វាន់ UFEA Champions League។ គួរបញ្ជាក់ថា Ronaldo ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយឱ្យ Real Madrid ឈ្នះ Champions League រហូតដល់ទៅ ៤ដង ក្នុង៥រដូវកាលចុងក្រោយ ខណៈដែលក្លិបសេះបង្កង់ Juventus បានខកខានឈ្នះពាននេះតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ។

សូមជម្រាបថា កីឡាករទាំង៦រូបដែល Ronaldo ចង់បានរួមមានអតីតមិត្តរួមក្រុមរបស់គេ ២រូបគឺ Raphael Varane និង Isco ព្រមទាំងកីឡាករ ៤រូបផ្សេងទៀតរួមមាន Kostas Manolas, Tanguy Ndombele, Federico Chiesa និងកីឡាករព័រទុយហ្គាល់វ័យក្មេងមួយរូបទៀតគឺ Joao Felix៕ 

កីឡាករ Kostas Manolas
កីឡាករ Tanguy Ndombele
កីឡាករ Federico Chiesa
កីឡាករ Joao Felix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]