ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គ្រួសារតារាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញលោក ព្រាប សុវត្ថិ បាននាំគ្នាទៅសម្តែងនៅក្រៅប្រទេស អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលអ្នកគាំទ្រនៅទីនោះ បានគាំទ្រ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីពួកគេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ កូនប្រុសច្បងរបស់តារារូបនេះ សុវត្ថិ មុនីវណ្ណ បានធ្វើការបង្ហោះវីដេអូសកម្មភាព ច្រៀងរបស់ខ្លួន នៅលើឆាក ដែលមានមនុស្សជាច្រើនបាននាំគ្នាចោមរោម មើលលោកច្រៀង ក្នុងបទមរតកដើម «ឯណាទៅឋានសួគ៌»។

នៅក្នុងនោះដែរ លោកបានបកស្រាយច្រៀង មរតកដើមមួយនេះ យ៉ាងពីរោះខ្លាំងគួរឲ្យចាប់អារម្មណ៍ គួបផ្សំនឹងកាយវិការស្នាមញញឹមរបស់លោក ធ្វើឲ្យអ្នកគាំទ្រនៅទីនោះ នាំគ្នាចោមរោមថត និងស្រែកគាំទ្រយ៉ាងខ្លាំងទៅកាន់តារារូបនេះ។

តាមរយៈវីដេអូមួយនេះ ដែលបង្ហាញពីសមត្ថភាពច្រៀង ក៏ដូចជាប្រជាប្រិយភាពរបស់លោក ទើបដឹងថាបច្ចុប្បន្នកូនប្រុសច្បងរបស់លោក កាន់តែមានសន្ទុះគាំទ្រខ្លាំង មិនថាតែនៅស្រុកខ្មែរនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ ពេលច្រៀងនៅអាមេរិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ