កូរ៉េខាងត្បូង ៖ នៅក្នុងកម្មវិធី ជួបជុំអ្នកគាំទ្រមួយ ក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀង BTS ត្រូវបានអ្នកគាំទ្រម្នាក់ សុំឲ្យរៀបរាប់ពីផលលំបាករបស់ពួកគេ ពេលហាត់រៀនក្បាច់រាំបទ Dionysus ដែលជាបទចម្រៀង ទទួលបានការចាប់អារម្មណ៍បំផុត សម្រាប់អ្នកគាំទ្រ BTS បច្ចុប្បន្ន។

ភ្លាមៗនោះ V បានពន្យល់ថា ការហាត់រៀនក្បាច់រាំថ្មី វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក្បាច់រាំបទ Dionysus គឺមិនត្រឹមតែពិបាកប៉ុណ្ណោះទេ សម្រាប់ V គឺវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់ ហើយពោរពេញដោយក្បាច់ ដ៏ស្មុគស្មាញជាច្រើនទៀតផង។

ទោះបីជាមនុស្សជាច្រើន មានការភ័យខ្លាចចំពោះ ការក្រឡាប់ទៅខាងមុខ (ក្បាច់រាំ) ប៉ុន្តែ V បាននិយាយថា ចំណុចមួយដែលលោកគិតថា ពិបាកបំផុតនោះគឺ ការក្រឡាប់ថយក្រោយ ពីលើតុ ចុះមកខាងក្រោម។

សមាជិកផ្សេងៗបានបន្ថែមថា V ពិតជាខ្លាចនៅក្នុងការហ្វឹកហាត់ ប៉ុន្តែនៅទីបំផុត V បានជម្នះភាពភ័យខ្លាច ហើយបង្ហាញវាចេញមកបានយ៉ាងល្អ។ ពួកគេពិតជាមានមោទនភាព ចំពោះ V យ៉ាងខ្លាំង៕

ទស្សនារូបភាព និងវីដេអូនៃការសម្ដែងខាងក្រោម ៖ 

រូបភាព BTS
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]