ថៃ៖ ក្រោយពីផ្អើលរឿង ដែលថា តារាស្រីលំដាប់ប្រទេសថៃ នាង Aum Patcharapa
 បានបែកបាក់ជាមួយនឹងសង្សារមក ស្រាប់តែនាង បង្ហាញសម្រស់ជាថ្មី នៅលើទឹកដី បរទេស កាលពីថ្មីៗនេះ។

ក្នុងនោះដែរ ការដើរលេងកម្សាន្តលើកនេះ ក៏ដូចជាពេលមុនៗ ដែលនាង បានដើរជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់នាង ដែលរួមមាននាង Pooklook ជាតារាដូចគ្នាផងដែរ។ ជាពិសេស Aum ក៏បានតែងខ្លួន យ៉ាងទាន់សម័យបំផុត ជាមួយនឹងឈុតសម្លៀកបំពាក់ថ្លៃៗខ្លាំង ស្ទើរមិនគួរឲ្យជឿទៀតផង។

អ្វីដែលអ្នកគាំទ្រ ចាប់អារម្មណ៍នោះ គឺរូបថតមួយសន្លឹក ដែលនាងបានអង្គុយលើកៅអី គឺមួយឈុត និងទាំងកាបូប គឺចូលជិត២ម៉ឺនដុល្លារ។ ដោយអាវក្រៅរបស់នាង ដែលជាប្រ៊េន Louis Vuitton មានតម្លៃទៅដល់៥ពាន់ដុល្លារ និងកាបូបដែលដាក់ក្បែរនាង មានតម្លៃ១៤,៣៧៥ដុល្លារ ឯណោះ។

យ៉ាងណាមិញនេះ មិនមែនលើកទីមួយនោះទេ ដែលនាង ប្រើរបស់ដែលមានតម្លៃថ្លៃៗម្លឹងៗ ព្រោះជារឿយៗ មិនថា នៅក្នុងស្រុកថៃ ឬដើរលេងក្រៅប្រទេស នាងតែងតែ ស្លៀកពាក់ និងប្រើប្រាស់សម្ភារៈនិយម ថ្លៃៗបែបនេះ៕

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
អាវពាក់ខាងក្រៅ និង កាបូបរបស់នាង មានតម្លៃជិត២ម៉ឺនដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]