ថៃ៖ ស្នេហាឆ្លងប៉ុស្តិ៍ សម្រាប់តារាសម្តែងស្រីEsther Supree និងតារាសម្តែងប្រុសKen Phupoom ដែលធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ កាលពីពេលដែលពួកគេប្រកាសថា ជាសង្សារនឹងគ្នាដំបូងជាសាធារណៈ។

KenនិងEsther ត្រូវគេចាត់ទុកថាជាគូស្នេហ៍មួយគូ ដែលមានភាពផ្អែមល្ហែម និងចេះមើលថែគ្នាទៅវិញទៅមក។ ជាក់ស្តែង តែងតែឃើញពួកគេនឹងក្រុមគ្រួសារ ទៅធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេសជុំគ្នាញឹកញាប់។

ថ្មីៗនេះ បានលេចចេញនូវវីដេអូមួយដែលKen បានអង្គុយចងខ្សែស្បែកជើងឲ្យEsther ដែលមើលមួយភ្លែតស្រដៀងKenលុតជង្គង់សុំEstherរៀបការ។ ក្រោយពីបានឃើញវីដេអូនោះហ្វេនៗ ស្រាប់តែមានសំនួរមួយដូចគ្នាថា តើពេលណាទើបពួកគេរៀបការ?

ដោយយោង តាមកបទសម្ភាសន៍មួយEsther បាននិយាយរៀបរាប់ ពីរឿងនេះយ៉ាងដូច្នោះថា៖

«ពេលនេះខ្ញុំទើបតែអាយុ២៥ មិនទាន់គិតជ្រៅពេកទេសម្រាប់រឿងនេះ ព្រោះរាល់ថ្ងៃនេះខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំក៏ត្រូវផ្តោតទៅលើការងារជាពិសេស។ ខ្ញុំគិតថា ចាំដល់អាយុ៣០ចាំគិតទៀត ចង់ទុកពេលរកលុយសិន បើស្រលាញ់គ្នាពិតចាំបន្តិចទៀតក៏មិនអីដែរ»។

បើគិតមកទល់ពេលនេះ ពួកគេទាំងពីរស្រលាញ់គ្នា បាន៤ឆ្នាំហើយ តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ គឺក្តីស្រលាញ់ ដែលពួកគេមានឲ្យគ្នាទៅវិញទៅមក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

Esther Supree
Esther Supree
Esther Supree
Ken Phupoom
Ken Phupoom
Ken Phupoom
KenនិងEsther
KenនិងEsther
KenនិងEsther

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]