កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីកូនកាត់ Nancy សមាជិកក្រុម Momoland បានចូលរួមថត នៅក្នុងកម្មវិធីលក្ខណៈបែបដំណើរផ្សងព្រេងជីវិតក្នុងព្រៃ «Law Of The Jungle» របស់ទូរទស្សន៍ SBS ។

ជាក់ស្តែង នៅក្នុងវគ្គមួយ Nancy និងតារាប្រុសពីរនាក់ទៀតគឺលោក Julien Kang និងលោក Yoon Park បានចាប់ផ្តើមធ្វើដំណើរបរបាញ់រកផ្លែឈើដើម្បីញុំា ប៉ុន្តែភ្លាមៗនោះ ខណៈពេលដែលពួកគេកំពុងតែឡើងនៅថ្ម ស្រាប់តែប្រទះឃើញនូវទឹកជ្រោះមួយដ៏ស្រស់ស្អាត។ តួយ៉ាង គ្រាន់តែឃើញបែបនេះភ្លាម តារាសម្តែងប្រុសបរទេសរូបសង្ហា Julien Kang ក៏បានដោះអាវភ្លែត លោតចូលទៅក្នុងទឹកដោយមិនស្ទាក់ស្ទើរ។

ប៉ុន្តែជាចៃដន្យតារាស្រី Nancy ក៏បាននៅទីនោះផងដែរ ហើយនាងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែតារាប្រុសសង្ហាសាច់ដុំកងៗរូបនេះ បានដោះសម្លៀកបំពាក់ និងផ្លាស់ប្តូរឈុតហែលទឹកនៅចំពោះមុខនាងបែបនេះ។ មិនថាយ៉ាងណា ក្រោយឃើញរាងកាយរបស់ Julien ហើយ Nancy ក៏បានលាន់មាត់និយាយថា ៖ «ស្មារបស់គាត់ពិតជាធំទូលាយខ្លាំងណាស់»។

បន្ទាប់ពីនេះ Nancy ជាមួយនឹងតារាប្រុស Julien Kang និងលោក Yoon Park ក៏បានចុះទៅមុជទឹកជ្រោះជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។ ប៉ុន្តែមិនថាយ៉ាងក្នុងនោះ អ្នកគាំទ្រកត់សម្គាល់ឃើញថា រូបរាងរបស់ Nancy ក៏បានលេចចេញមកយ៉ាងច្បាស់ ដោយសារតែអាវខាងក្រៅរបស់ស្តែងខ្លាំងពេកផងដែរ៕

Nancy សមាជិកក្រុម Momoland
Nancy សមាជិកក្រុម Momoland
Nancy និង Julien Kang នៅក្នុងកម្មវិធី «Law Of The Jungle»
Nancy និង Julien Kang នៅក្នុងកម្មវិធី «Law Of The Jungle»
Nancy និង Julien Kang នៅក្នុងកម្មវិធី «Law Of The Jungle»
Julien Kang ដោះអាវនៅចំពោះមុខ Nancy
Julien Kang ដោះអាវនៅចំពោះមុខ Nancy
Julien Kang ដោះអាវនៅចំពោះមុខ Nancy
Nancy នៅក្នុងកម្មវិធី «Law Of The Jungle»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]