ភ្នំពេញ៖ នាព្រឹក នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ឌីប៊ី សេនឃើរ បានប្រារព្ធកម្មវិធីដ៏វិសេសវិសាល ជាមួយនឹងការបើកសម្ពោធការិយាល័យថ្មី ដែលជាសាជីវកម្មថ្មីនៅក្នុងទីក្រុងភ្នំពេញ តួយ៉ាងការសម្ពោធជាផ្លូវការនេះ គឺត្រួវបានប្រារព្ធនាពេលព្រឹកផងដែរ។

ជាមួយនឹងការិយាល័យនេះ ឌីប៊ី សេនឃើរនឹងបោះចំហានយ៉ាងរឹងមាំនៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់នូវតម្រូវការខាងផ្នែកសេវាកម្មដឹកជញ្ចូនដ៏គួរឲ្យទុកចិត្ត និង កេរ្តិ៍ឈ្មោះល្បី ក្នុងសង្វាក់នៃការផ្គត់ផ្គង់។ 

ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា
ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា

នាយកប្រធាននៃតំបន់អាស៊ីអាគ្នេយ៏របស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ លោក Robert Reiter បានថ្លែងថា៖ 

“ការបើកសម្ពោធការិយាល័យថ្មី គឺជាការបង្ហាញការប្តេជ្ញាចិត្តនៃក្រុមហ៊ុន ឌីប៊ី សេនឃើរ អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើការវិនិយោគនៅលើទីផ្សារនៃប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត ការិយាល័យថ្មីមួយនេះ នឹងជាឧបការណ៍ក្នុងការបង្កើនអាជីវកម្ម និង សម្រាប់ការបើកឱកាសក្នុងការសម្រួលការដឹកជញ្ចូនតាមផ្លូវ អាកាស ផ្លូវទឹក និងផ្លូវគោកផងដែរ”។
លោក Robert Reiter

លើសពីនេះទៅទៀត លោក Andy Lim នាយកប្រត្តិបត្តិប្រចាំប្រទេសវៀតណាម និង កម្ពុជា បានបញ្ចាក់បន្ថែមពីអត្ថប្រយោជន៍នៃឧស្សាហកម្មដឹកជញ្ចូន ។ គាត់បាននិយាយថា៖

“ទន្ទឹមនឹងការវិវត្តិទៅកាន់ភាពឌីជីថលនិងស្វ័យប្រវត្តិកម្មរបស់អាជីវកម្មជាច្រើននៅលើពិភពលោក ក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងផ្លាស់ប្តូរពីការផ្តល់ និង ដឹកជញ្ចូនទំនិញតាមបែបបុរាណរបស់ខ្លូន ។ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា វត្តមានរបស់ ឌីប៊ី សេនឃើរនឹងដើរតួនាទីក្នុងការដឹកនាំសេវាកម្មដឹកជញ្ចូនទៅអនាគតទូទាំងប្រទេស”។
ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា
ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា

ការសម្ពោធការិយាល័យថ្មីនៃ ឌីប៊ី សេនឃើរបានប្រារព្ធពិធីស្វាគមន៍ភ្ញៀវកិត្តិយស និង ដៃគូរសហការន៍នៅសណ្ឋាគារ Marriott Courtyard ភ្នំពេញ ។ 

ការិយាល័យឌីប៊ីសេនឃើរមានទីតាំងនៅ៖
ផ្ទះលេខ ៧៨ ជាន់ទី៧ (អាគារ ទីថៃហេងឡុង) ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ រាជាណាចក្រកម្ពុជា៕

ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា
ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា
ពិធីសម្ពោតការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]