កូរ៉េខាងត្បូង ៖ នេះអាចចាត់ទុកថា ជាភាពជោគជ័យដ៏ធំមួយ សម្រាប់តារាប្រុសវ័យ ៣២ឆ្នាំ Park Seojoon ដែលទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសកូរ៉េ។

ជាការពិតណាស់ ទោះបីជានៅក្នុងវិស័យរឿងភាគកូរ៉េ ពោរពេញទៅដោយ តារាប្រុសរូបសង្ហា និងមានទេពកោសល្យយ៉ាងច្រើន ប៉ុន្តែ Park Seojoon គឺនៅតែអាចរក្សាដំណែង ជាម្នាក់ក្នុងចំណោម តារាសម្ដែងលំដាប់ជួរមុខ នៅក្នុងប្រទេស។

រឿងភាគរបស់លោក ភាគច្រើនទទួលបានការគាំទ្រ មិនត្រឹមតែក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ សូម្បីតែនៅប៉ែកអឺរ៉ុប ក៏ចាប់អារម្មណ៍មិនតិចដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ Park Seojoon បានបង្ហើបនៅក្នុងបទសម្ភាសន៍មួយថា លោកកំពុងតែខិតខំ ព្យាយាមសិក្សាភាសាអង់គ្លេស ទោះបីជាលោកមានកាលវិភាគថតកុន យ៉ាងមមាញឹកប៉ុណ្ណាក៏ដោយ។ 

តារាប្រុសរូបនេះបានបន្តថា ការខិតខំប្រឹងប្រែងរបស់លោក នឹងមិនបញ្ចប់ទៅដោយងាយៗ ព្រោះតែភាពនឿយហត់ឡើយ ព្រោះលោកមានក្ដីស្រមៃមួយ គឺចង់ផ្សព្វផ្សាយ និងបង្កើនប្រជាប្រិយភាព ការសម្ដែងរបស់លោក នៅក្រៅប្រទេស។ លោកសង្ឃឹមថា លោកអាចនឹងសម្រេចក្ដីបំណងមួយនេះ បានក្នុងពេលឆាប់ៗខាងមុខនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Park Seojoon
រូបភាព Park Seojoon
រូបភាព Park Seojoon
រូបភាព Park Seojoon
រូបភាព Park Seojoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]